header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រក្រោយថ្មីៗនេះគេបានឃើញតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ យឿន សូតអនុស្សាវរីយ៍ បានបង្ហាញរូបភាពជាមួយក្មេងស្រីម្នាក់ដែលមានមុខមាត់ស្រដៀងលោក ។ ក្នុងនោះដែរគេក៏បានឃើញគណនីយមួយបានចូលមកបង្ហាញទឹកចិត្តដែលមានចំពោះលោកដោយបញ្ជាក់ថា នឹងឆ្កួតដូចនាងបដាចាបើរស់នៅអត់មានតារាចម្រៀងរូបនេះ។

ក្រោយស្ងប់ស្ងាត់រឿងអាស្រូវជាមួយនារីខ្មែរជាពលករនៅប្រទេសកូរ៉េមកពេលនេះតារាចម្រៀង យឿន សូតអនុស្សាវរីយ័ ក៏បានចេញបទចម្រៀងថ្មីៗនៅក្នុងទ្រនំសាន់ដេជាថ្មីឡើងវិញដោយទទួលបានការគាំទ្រពីសំណាក់អ្នកស្តាប់ជាច្រើន ។អ្វីដែលកត់សម្គាល់ថ្មីៗនេះតារាចម្រៀង យឿន សូត្រអនុស្សាវរីយ៍ បានបង្ហាញរូបភាពជាមួយក្មេងស្រីម្នាក់ដែលមានមុខមាត់គួរឱ្យស្រឡាញ់ ដែលមានការលើកឡើងពីអ្នកខមិនថាជាកូនស្រីរបស់លោក ។

ជាមួយគ្នានោះក៏មានគណនីយមួយដែលមានឈ្មោះថា ស្រឡាញ់អ្វីដែលខ្មែរមាន បានចូលទៅបញ្ចេញមតិថា «កូនមាសម្ដាយម៉ាក់នឹកពុកកូនណាស់នៅក្នុងមួយជីវិតនេះម៉ាក់រស់នៅអត់មានពុកកូនម៉ាក់ស្ទើតែឆ្កួតចិត្តដូចនាងបដាចារហើយកូនកូនស្រីដឹងអត់ម៉ាក់អត់ហ៊ានដាក់ឈ្មោះហ្វេសប៊ុកម៉ាក់ទេម៉ាក់ត្រឹមតែដាក់ឈ្មោះ (ស្រលាញ់អ្វីដែលខ្មែរមាន)តែប៉ុណ្ណោះព្រោះឪពុកកូនជាមនុស្សប្រុសសង្ហាម៉ាក់នឹកពុកកូននឹងសម្លេងសើចនឹកសម្លេងបទអីពិដើមមានតុងស្រែកខ្លាំងកន្លែង(យេ..យេ..យេ..ៗៗៗ) ម៉ាក់អត់ដឹងឈ្មោះបទទេ សារនេះជាសារម៉ាក់ផ្ញើអោយឪពុកកូនស្រីជាទីស្រឡាញ់ម៉ាក់ចង់និយាយថា ម៉ាក់ fan របស់ឪពុកកូនហើយចាប់ពីពេលនេះតទៅ»។

គេមិនបានដឹងថាម្ចាស់គណនីយមួយនេះជាម្តាយរបស់ក្មេងស្រីរូបនោះឬក៏ជាអ្នកដែលលង់ស្នេហ៍តារាចម្រៀង យឿន សូត្រអនុស្សាវរីយ៍ នោះទេ ។ព្រោះដឹងស្រាប់ហើយថាម្ចាស់បទ«ស្រមោច»រូបនេះក៏មានភរិយាហើយដែរគ្រាន់តែកន្លងមកលោកពុំបានបង្ហាញមុខមាត់ភរិយានៅតាមបណ្តាញសង្គមដូចតារាដទៃ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post