header ads

Sponsor

មានការរំជួលចិត្តជាខ្លាំងក្រោយពីបានឃើញតារាចម្រៀង ស៊ឹម ថៃណា បានប្រកាសរកក្មួយប្រុសដែលបានបាត់ខ្លួនកាលពីថ្ងៃទី១៤ នៅខេត្តបន្ទាយមានជ័យ។ ប៉ុន្តែក្រោយមកក៏បានរកឃើញវិញតែគួរឱ្យស្តាយបានត្រឹមតែសាកសពដែលធ្វើឱ្យនាងជាម្តាយមីង និងក្រុមគ្រួសារមានការរន្ធត់ចិត្តជាខ្លាំង ។

គេចាំបានថាថ្ងៃទី ១៤ កន្លងទៅ ស៊ឺម ថៃណា បានបង្ហោះសាររកក្មួយប្រុសដែលបានបាត់ដំណឹង នៅក្នុងតំបន់សំណង់ព្រែកសឿ​ ខេត្តបន្ទាយមានជ័យប្រមាណជាម៉ោងពីររសៀល ។ ប៉ុន្តែរំលងមិនបានប៉ុន្មានផង ស៊ឹម ថៃណា ក៏បានឱ្យដឹងថាក្មួយប្រុសដែលបាត់ខ្លួននោះបានទទួលមរណភាពហើយ ដោយនាងបានបញ្ជាក់មូលហេតុថាក្មួយប្រុសស្លាប់ដោយសារលង់ទឹក ។ ការបាត់បង់ក្មួយប្រុសដែលធ្លាប់រស់នៅជាមួយតាំងពីតូចដែលប្រៀបដូចជាកូនយ៉ាងលឿនបែបនេះបានធ្វើឱ្យ ស៊ឹម ថៃណា រន្ធត់ចិត្តជាខ្លាំង។

ភ្ជាប់ជាមួយរូបភាពរបស់ក្មួយប្រុសនៅក្នុងពិធីបុណ្យសព ស៊ឹម ថៃណា បានរៀបរាប់ថា «ឆ្នាំ2018​ ជាឆ្នាំដែលឈឺចាប់បំផុត(បាត់បង់ម្តាយ)ឆ្នាំ2023​ ឈឺចាប់ម្តងទៀត(បាត់បង់ក្មួយ)មីងចុកបេះដូងណាស់​ 24ឆ្នាំរស់នៅដូចម៉ែកូន​ មិនដែលឃ្លាតទេ​ តែពេលនេះឃ្លាតទៅគ្មានថ្ងៃវិលវិញសូមទៅកាន់សុគតិភពណាក្មួយមីង​ ជាតិក្រោយសុំអោយអាយុវែងក្មួយប្រុស​ឈ្មោះ​ ឈឿន​ ពេជ្ជរ៉ា​ ហៅតួ​ បានទទួលមរណ:ភាព​ (លង់ទឹក)​ ថ្ងៃ១៥​ ខែតុលា(១០)​ ឆ្នាំ២០២៣។

ការបាត់បង់ក្មួយប្រុសជាទីស្រឡាញ់របស់ ស៊ឹម ថៃណា ក៏ទទួលបានការចូលរួមរំលែកទុក្ខនិងសោកស្តាយពីសំណាក់មិត្តភក្តិទាំងក្នុងនិងក្រៅសិល្បៈជាច្រើននឹងឧទ្ទិសឱ្យវិញ្ញាណក្ខន្ធសព បានដល់ទីស្ងប់សុខនឹងមានអាយុវែងនៅក្នុងជាតិថ្មី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post