header ads

Sponsor

ពិតជាមានទឹកចិត្តណាស់នៅមុននេះបន្តិចពិធីករ សុខ រ៉ាស៊ី បានប្រកាសជាចំហថាលោកនឹងថតឱ្យក្រុមហ៊ុនសម្រស់ធម្មជាតិដោយមិនយកប្រាក់គិតចាប់តាំងពីពេលនេះរហូតដល់ឆ្នាំ ២០២៨។ ពិធីកររូបនេះក៏បានប្រាប់ពីមូលហេតុដែលលោកធ្វើបែបនេះចំពោះ ស្រីអូន ផង    ដែរ។ 

ពេលនេះដែរពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃរបស់លោក ឈាង រ័ត្ន ក៏បានប្រព្រឹត្តទៅយ៉ាងរលូនដោយបន្សល់ត្រឹមការសោកស្តាយនិងអាលោះអាល័យពីសំណាក់សាច់ញាតិក៏ដូចជាមហាជនជាច្រើន ។ អ្វីដែលត្រូវគិតនោះគឺមហាជនក៏ដូចជាមិត្តភក្តិជាច្រើនបានបន្តលើកទឹកចិត្តដល់ ស្រីអូន ដែលកំពុងមានសម្ពាធផ្លូវចិត្តជាខ្លាំង ដោយអ្នកនាងបានបង្ហើបថាក្រោយស្វាមីចាកចេញគឺបានបន្សល់នូវបំណុលជាច្រើនដល់រូបអ្នកនាងផងដែរ ។

អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះគេបានឃើញពិធីករលោក សុខ រ៉ាស៊ី បានបង្ហោះសារដែលមានអត្ថន័យថា   «បង ឈាង រ័ត្ន ទៅបាត់ហើយ ខ្ញុំសូមសន្យាថា ថតជូនក្រុមហ៊ុនសម្រស់ធម្មជាតិ ៥ឆ្នាំ មិនយកលុយ សូម្បីមួយរៀល!2023-2028»។


ជុំវិញការការលើកឡើងជាសាធារណៈរបស់ពិធីករប្រចាំទូរទស្សន៍ហង្សមាសរូបនេះបានធ្វើឱ្យមហាជនជាអ្នកលេងបណ្តាញសង្គមមានការកោតសរសើរដល់ទឹកចិត្តដ៏ទូលាយ របស់លោកគ្រប់គ្នា ។ ជាមួយគ្នានោះលោក សុខ រ៉ាស៊ី បានប្រាប់ថាមូលហេតុដែលលោកធ្វើបែបនេះដោយសារលោកជំពាក់គុណ ស្រីអូន និងស្វាមី ឈាង រ័ត្ន ច្រើន ។

គួរបញ្ជាក់ថាសម្រាប់ពិធី បុណ្យខួបគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃរបស់លោក ឈាង រ័ត្ន កាលពីម្សិលមិញគេក៏បានឃើញវត្តមានលោក សុខ រ៉ាស៊ី ខ្នះខ្នែងជួយរៀបចំទាំងនៅរោងបុណ្យរបស់ ស្រីអូន នៅវត្តវាលស្បូវ និងនៅបុរីប៉េងហួតរបស់ក្រុមគ្រួសារ ឈាង រ័ត្ន៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post