header ads

Sponsor

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមសុទ្ធបានឃើញនូវការបកស្រាយរបស់ ស្រីអូន កាលពីម្សិលមិញនៅក្នុងថ្ងៃបុណ្យ ៧ថ្ងៃនិង ១០០ថ្ងៃរបស់ស្វាមី ឈាង រ័ត្ន ។ក្នុងនោះ ស្រីអូន ស្ថិតក្នុងស្មារតីរឹងមាំបាននិយាយថាទោះ ឈាង រ័ត្ន ធ្វើបាបចិត្ត តែលោកនៅតែជាស្វាមីដែលល្អជាងគេនៅក្នុងពិភពលោក..។ជាមួយគ្នានោះគេបានឃើញគណនីយមួយបានបញ្ចញយោបល់ជុំវិញសម្តីរបស់ ស្រីអូន ដែលធ្វើឱ្យលោក មាស ឬទ្ធី ពេញចិត្តស្តូកនឹងបានលាន់មាត់សរសើរដល់ការបញ្ចេញយោបល់នេះ។

ស្រីអូន បានបង្ហាញមុខនៅក្នុងពិធីបុណ្យ ៧ ថ្ងៃ និង ១០០ថ្ងៃនៅវត្តវាលស្បូវដោយមានការចូលរួមពីសំណាក់មិត្តភក្តិនិងអ្នកសិល្បៈជាច្រើន ។ ជាមួយគ្នានោះ ស្រីអូន ក៏បានទម្លាយពីសាច់រឿងខ្លះៗរបស់អ្នកនាង និងស្វាមីហើយថែមទាំងបានបញ្ជាក់ថាអ្នកនាងបានប៉ុនប៉ងសម្លាប់ខ្លួនដល់ទៅពីរដងពោលមុនការស្លាប់របស់លោក ឈាង រ័ត្ន ។

ចុងក្រោយ ស្រីអូន បានសង្កត់ធ្ងន់ថាទោះលោក ឈាង រ័ត្ន ធ្វើបាបចិត្តអ្នកនាងតែលោកនៅតែជាស្វាមីល្អជាងគេលើលោក ។ ការលើកឡើងរបស់ ស្រីអូន ត្រូវបានគណនីយមួយបានបញ្ចេញមតិយ៉ាងវែងអន្លាយថា «គាត់ថាប្តីខ្ញុំមិនដែលជួយ live ខ្ញុំទេខ្ញុំខំប្រឹង live 4ម៉ោង ទៅ 13ម៉ោងក្នុងមួយថ្ងៃ តែគាត់នៅតែជាប្តីល្អរបស់ខ្ញុំ និយាយលើកខ្លួនឯងហើយតាំងខ្លួនថាល្អណាស់ ចង់មានន័យថាទោះប្តីអត់បានការណ៍ក៏នាងនៅតែស្រឡាញ់មែន? សូមទោស បើគ្មាន ឈាង រ័ត្ន តើអ្នកធ្វើការទំនាក់ទំនងបង្កើតផលិតផលតាមណា? ទាំងភាសាអង់គ្លេសផ្នែកទំនាក់ទំនងទៅកាន់រោងចក្រ ការគ្រប់គ្រង់ផ្សេង ៗ រត់ឯកសារ តាមផ្លូវច្បាប់ផ្សេង ៗ ។ល។

ដើម្បីអោយចេញជាផលិតផលមួយអាចលក់នៅលើទីផ្សារដោយស្របច្បាប់បាន តើអ្នកណាអ្នកទទួលខុសត្រូវរឿងអស់ទាំងហ្នឹង? ជួយប្រាប់មហាជនផង អ្នកថ្លៃអើយ... ! ឈាង រ័ត្ន ជាអតិតសិស្សដែលរៀនមិនអស់លុយម្តាយមួយរៀល បានទទួល អាហារ​បករណ ហើយបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិកទៀត! តើមនុស្សដែលតស៊ូបែបនេះសុខចិត្តរស់នៅអត់ប្រយោជន៌ មែន? អ្នកថ្លៃអើយ... អ្នកអំនួតពេកហើយ សាហាវពេកហើយ មនុស្សស្លាប់ហើយឆ្លៀតជាន់គ្នាហើយលើកខ្លួនឯងទៀត ចាំមើលថាតើអ្នកអាចដើរទៅមុខបានឆ្ងាយប៉ុណ្ណាបន្ទាប់ពីគ្មានវត្តមាន ឈាង រ័ត្ន ?


សូមបងប្អូនពិចារណាដោយសតិបញ្ញា កុំលំអៀងទៅខាងអ្នកមាន ធ្វើការអែបអបយកមុខមាត់អី ព្រោះវាអយុត្តិធមណាស់សំរាប់សព និង ម្តាយរបស់គាត់ ! មនុស្សល្អតែមុខកាមេរ៉ា យំមុខកាមេរ៉ា មិនដូចមនុស្សយំក្នុងចិត្តប្រឹងទប់ទឹកភ្នែងទាំងក្នុងចិត្តអួលណែននោះទេ! សូមចូលរួមបង្កើនវប្បធមគោរពស្រឡាញ់ចំពោះមនុស្សស្លូតត្រង់ ជាជាងការបង្កើនបក្សពួកនិយមអែបអបអ្នកមានដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ! ឃើញខុសថាខុស ឃើញត្រូវថាត្រូវ»។

សំណេររបស់គណនីយមួយដែលមានឈ្មោះថា Mak Mia បានធ្វើឱ្យលោក មាស ឬទ្ធី ដែលត្រូវជាឪពុកមារបស់លោក ឈាង រ័ត្ន បង្ហាញការពេញចិត្តនឹងបានលាន់មាត់សរសើរថា«ខ្លីតែខ្លឹមមានរសជាតិគ្រប់គ្រាន់អ្នកទឹកនោមផ្អែម និងលើសឈាមក៏អាចហូបបាន»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post