មានការចាប់អារម្មណ៍ជាខ្លាំងដោយមុននេះបន្តិចអ្នកឧកញ៉ា ឡេង ណាវ់ាត្រា បានប្រកាសជ្រើសរើសសិស្សនិស្សិតក្រីក្រដែលគ្មានលទ្ធភាពបន្តការសិក្សាដោយផ្តល់ជាអាហាររូបករណ៍រួមទាំងទីកន្លែងស្នាក់នៅផងដែរ។ ប៉ុន្តែយ៉ាងណាអ្នកឧកញ៉ាបានសង្កត់ធ្ងន់ថានៅជាមួយអ្នកឧកញ៉ាមានវិន័យតឹងតែងបន្តិចកន្លងមកក៏មានអ្នកខ្លះបានសម្រេចបោះបង់ចោលដោយសារតែមូលហេតុបែបនេះ។
នៅក្នុងថ្ងៃទី ១៧នេះគេបានឃើញអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារដែលមានអត្ថន័យថា«ខ្ញុំជម្រាបជូនដំណឹងដល់សិស្សនិស្សិតក្រីក្រដែលគ្មាន លទ្ធភាពក្នុងការរៀនបន្ត ខ្ញុំផ្ដល់អាហារូបករណ៍បន្ថែមទាំងប្រុសទាំងស្រី-បង់ថ្លៃសាលា-មានកន្លែងស្នាក់នៅ ទឹកភ្លើង
-ផ្ដល់អាហារមួយផ្នែក ផ្គត់ផ្គង់អង្ករ-ទទួលបានប្រាក់បៀវត្សក្នុងអំឡុងពេលហាត់ការងារ។
រូបខាងក្រោមនេះគឺជានិស្សិតអាហារូបករណ៍ជំនាន់ទី1ឆ្នាំទី2និងឆ្នាំទី3ដែលតស៊ូមកដល់ពេលនេះ មាននិស្សិតមួយចំនួនដែលបាន បោះបង់ចោលដោយសារតែ វិន័យនៅទីនេះតឹងរឹង។
ហើយនិស្សិតខាងក្រោមនេះកំពុងត្រូវ បានជ្រើសរើស ផ្ដល់ឱកាស ទទួលកិច្ចការ ក្រុមហ៊ុនរៀបចំឱ្យទៅតាមសមត្ថភាពរបស់ពួកគាត់។ថ្វីត្បិតតែនៅជាមួយខ្ញុំមានវិន័យតឹងរឹង តែខ្ញុំនឹងប្រឹងជំរុញឱ្យគាត់បានរៀន តដល់អនុបណ្ឌិតនិងបណ្ឌិតគ្រប់ៗគ្នា ដែលជាធនធានសម្រាប់ ក្រុមហ៊ុននិងសង្គមជាតិ។ប្អូនៗក្មួយៗអាចមកដាក់ពាក្យបានចាប់ពីថ្ងៃនេះតទៅដោយទាក់ទងតាមរយៈ លោកគ្រូបណ្ឌិត លឹមវណ្ណៈទំនាក់ទំនងមកលេខ៖ 0968874889«។
បើតាមដឹងមិនមែនជាលើកដំបូងទេដែលអ្នកឧកញ៉ាប្រកាសជួយដល់និស្សិត និងសិស្សក្រីក្របែបនេះ ។ ជុំវិញការជួយរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ទទួលបានការគាំទ្រនិងលើកទឹកចិត្តជាច្រើនផងដែរ ។ គួររំឮកថាចុងក្រោយនេះគេសម្គាល់ឃើញថាប្រជាប្រិយភាពរបស់អ្នកឧកញ៉ា ហាក់មានការប្រែប្រួលដែលសូម្បី តារាចម្រៀងល្បីៗនៅក្នុងផលិតកម្មរបស់អ្នកឧកញ៉ាក៏មិនសូវទទួលបានការពេញនិយមពីសំណាក់អ្នកគាំទ្រដូចមុនដែរ៕