header ads

Sponsor

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២០ តុលានេះ អង្គការELIE ក្រោមគម្រោង Elephant Valley Project កំពុងរៀបចំបញ្ចុះសពដំរីសំបូរ ដោយពិធីបុណ្យគឺធ្វើតាមបែបខ្មែរផង និងជនជាតិដើមភាគព្នងផង ដើម្បីឧទ្ទិសកុសល្យជូនសំបូរ ។

សូមរម្លឹកថា ដំរីទេសចរណ៍ឈ្មោះ សំបូរ ដែលយើងស្គាល់ជាទូទៅថា «ដំរីវត្តភ្នំ» នោះបានស្លាប់កាលពីយប់មិញហើយ នៅខេត្តមណ្ឌលគិរីដែលជាកន្លែងចូលនិវត្តន៍ចុងក្រោយនៅជ្រលងភ្នំសត្វដំរី ជួបជុំជាមួយសត្វដំរីញីឈ្មោលផ្សេងទៀតជាង ១០ក្បាល រយៈពេលជិត៩ឆ្នាំមកនេះ។

មូលហេតុនៃការស្លាប់ គឺដោយសារវាឆ្លងជំងឺធ្មេញ បណ្តាលឱ្យសុខភាពចុះទ្រុឌទ្រោមខ្លាំងរយៈពេលមួយខែចុងក្រោយនេះ។

ប្រជាជនកម្ពុជា និងភ្ញៀវទេសចរបរទេសជាច្រើនសុទ្ធតែមានអនុស្សាវរីយ៍ជាមួយដំរីនេះ ព្រោះវាបម្រើវិស័យទេសចរណ៍ក្នុងស្រុកជាយូរឆ្នាំរហូតដល់វ័យចូលនិវត្តន៍ក្នុងឆ្នាំ២០១៤ ហើយវាក៏ជាដំរីដ៏ចំណាស់នៃកម្ពុជា ដែលមានអាយុ ៦៣ឆ្នាំ និងបានរស់រួចផុតពីរបបខ្មែរក្រហមផងដែរ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post