header ads

Sponsor

រាជធានីភ្នំពេញ៖ ថ្ងៃទី 25 ខែតុលា ឆ្នាំ 2023 ក្រុមហ៊ុន vivo Cambodia នឹងផ្សាយផ្ទាល់នៅលើទំព័រ Facebook របស់ខ្លួន ដើម្បីបង្ហាញនូវ vivo V29 ស៊េរី ដែលជាប្រភេទស្មាតហ្វូនចុងក្រោយបំផុតក្នុងត្រកូល ស៊េរី V ដែលមានគុណភាពខ្ពស់ និង ទំនើបដោយសារការបំពាក់នូវ Aura Light Portrait ជំនាន់ ថ្មី 2.0 ដែលជាបច្ចេកវិទ្យា AI ថ្មី ក្នុងការកំណត់ពន្លឺ និងគ្រប់គ្រងស្ថានភាពនៃពន្លឺដោយខ្លួនឯង ។ ក្នុងកម្មវិធីផ្សាយផ្ទាល់នេះនឹងមានការចូលរួម ជាមួយនឹងភ្ញៀវកិត្តិយសល្បីៗ ដូចជា - លោក សៀក (Seak Vlogger ), កញ្ញា មីណា (Mina Official), សក្តិ សេរីវុឌ្ឍ ( ដុំហ្វីល - Film Reel ), កញ្ញា សាន កុសុមៈ ( Kosamak san ) ជាពិធីករ។

vivo V29 ស៊េរី បាននាំមកនូវ បច្ចេកវិទ្យា AI ថ្មី ដែលមានសមត្ថភាពធ្វើឱ្យរូបភាពមានភាពស្រស់ស្អាតល្អជាងមុន តែដោយសារតែមុខងារ Aura Light ជំនាន់ថ្មី 2.0 មុខងារជំនាន់ថ្មី Aura Light 2.0 អាចវាស់កម្រឹតនៃពន្លឺទៅតាមស្ថានភាពនៃសីតុណ្ហភាពពណ៌ ដែលសីតុណ្ហភាពក្ដៅ កំណត់ឱ្យពណ៌លឿង ត្រជាក់កំណត់ឱ្យពណ៌ខៀវ ស្មាតហ្វូន vivo V29 ស៊េរី សម្របខ្លួនទៅនឹងបរិយាកាសចម្រុះជាមួយនឹងសីតុណ្ហភាពពណ៌ខុសៗគ្នាដែលមានន័យថា មិនថា នៅកនែ្លង មានភ្លើងពណ៌ លឿង ខៀវ ឬ ចម្រុះ ដោយគ្រាន់តែចុចទៅលើ មុខងារ Aura Light ស្មាតហ្វូន vivo V29 ស៊េរី នឹងចាប់ផ្តើម បញ្ចេញពន្លឺ បន្តិចម្តងៗ ដែលអនុញ្ញាតបញ្ចេញពន្លឺចេញមកសន្សឹមៗ មកជំនួយឱ្យរូបភាពមានភាពភ្លឺច្បាស់ជាមួយបរិយាកាសគួរឱ្យចាប់អារម្មណ៍រាល់ការថតរូប។

បច្ចេកវិទ្យាឈានមុខថ្មី vivo V29 ស៊េរី ក៏បង្ហាញនូវការរចនាពណ៌ដ៏គួរឱ្យស្រស់ស្អាត ដើម្បីទាក់ទាញអ្នកប្រើប្រាស់

-V29 5G មានពណ៌ស្វាយស្ដើងស្រទន់ (Starry Purple) បង្ហាញនូវបច្ចេកទេសសិប្បកម្មភាគល្អិតម៉ាញេទិក 3D ប្រកបដោយភាពច្នៃប្រឌិត ភ្លឺចែងចាំង ដូចជាមេឃពេលយប់ជាមួយនឹងមីលគីវ៉េ និងផ្កាយភ្លឺ។

-V29 5G មានពណ៌ខ្មៅ ( Noble Black) បញ្ចេញនូវភាពឆើតឆាយ និងរចនាមិនសាំភ្នែក ដែលផ្ដល់នូវភាពធន់ និងធន់នឹងស្នាមប្រឡាក់ជាមួយនឹងស្នាមឆ្កួត។

-V29e ពណ៌ខៀវ (Ice Creek Blue) ពន្លឺចែងចាំង ដូចទឹកកកស្រស់ស្អាត

-V29e ពណ៌ខ្មៅចាស់បែបព្រៃពណ៌បៃតងក្រាស់ (Forest Black ) ភ្លឺចាំងដ៏ប្រណីត តែងាយមិនជាប់ប្រឡាក់ស្នាមក្រឃៅ

ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ និងទំហំថ្មដ៏ធំដែលមិនធ្លាប់ធ្វើឱ្យអតិថិជនមានការខកចិត្ត vivo V29 ស៊េរី ត្រូវបានរចនាឡើងដើម្បីផ្ដល់នូវបទពិសោធន៍យ៉ាងរលូន ដល់អ្នកប្រើប្រាស់ ជាមួយនឹងថាមពលថ្មដែលអាចធានាបាននូវ ការតភ្ជាប់សេវា5G ដំណើរប្រតិបត្តិការឥតខ្ចោះ និង ការសាកថ្មដែលមានល្បឿនលឿន។ vivo V29 ស៊េរី ផ្តល់នូវទំហំផ្ទុកដ៏ធំ និងការគាំទ្រខ្លាំងខ្លា សម្រាប់ប្រព័ន្ធប្រតិបត្តិការ រួមផ្សំជាមួយ ប្រព័ន្ធត្រជាក់ជំនាន់ថ្មីដែលអនុញ្ញាតឱ្យឧបករណ៍នេះស៊ូទ្រាំនឹងវគ្គលេងហ្គេមខ្លាំងៗ ឬពិសោធន៍ភាពយន្តដ៏ទាក់ទាញ។

គ្រាន់តែដឹងថា លោក Film Reel នឹងបង្ហាញបច្ចេកវិទ្យា vivo V29 ស៊េរី Seak ក៏បានឆ្លៀតឱកាសនេះចង់ធ្វើឱ្យ Mina ភ្ញាក់ផ្អើលជាមួយនឹងអំណោយពិសេសមួយ ប៉ុន្តែគាត់បារម្ភខ្លាចមីណាមិនសូវរំភើប ពីព្រោះធ្លាប់ស្គាល់គ្នានិង ធ្លាប់ធ្វើឱ្យនាងភ្ញាក់ផ្អើលជាច្រើនដងមកហើយ ។ ចង់ដឹងថាមានអ្វីកើតឡើងចំពោះ សៀក និង មីណា ក៏ដូចជាប្រព័ន្ធប្រតិបត្តិការទាំងស្រុងរបស់ vivo V29 series យ៉ាណានោះ សូមរង់ចាំទស្សនាការផ្សាយផ្ទាល់លើគេហទំព័រ Facebook របស់ vivo នៅថ្ងៃទី 25 ខែតុលា ឆ្នាំ 2023 ចាប់ពីម៉ោង 7 យប់តទៅ ជាងនេះទៅទៀត កញ្ញា កុសមៈ សាន ដែលជាពិធីកររបស់យើងក៏មានហ្គេមដ៏រំភើបសម្រាប់អ្នកទាំង អស់គ្នាផងដែរ។

សម្រាប់អ្នកដែលប្រកាន់ខ្ជាប់នូវការណែនាំរបស់ MC និងលេងហ្គេមកំឡុងពេលផ្សាយផ្ទាល់នឹងមានឱកាសឈ្នះរង្វាន់ដែលនឹងប្រកាសនៅលើទំព័រ Facebook ផ្លូវការរបស់ vivo។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post