header ads

Sponsor

ដ្បិតទទួលលបានការលើកទឹកចិត្តជាច្រើនក្តី តែរហូតមកដល់ពេលនេះស្ថានភាពផ្លូវចិត្តរបស់ ស្រីអូន ហាក់មិនទាន់បានប្រសើរនៅឡើយ។មួយវិញទៀត ក្នុងពេលនេះបងប្រុសរបស់អ្នកនាងក៏បានសុំការអភ័យទោសចំពោះបងប្អូនមួយចំនួនដែលចង់ជួបសួរសុខទុក្ខដល់រូបនាងផ្ទាល់ ព្រោះក្រុមគ្រូពេទ្យចង់ឱ្យ ស្រីអូន សម្រាកឱ្យបានគ្រប់គ្រាន់ ជៀសវាងផ្លូវចិត្តមិនប្រក្រ តី ។

ជឿជាក់ថាមហាជនដែលជាអ្នកតាមដានជីវិតឯកជនរបស់ ស្រីអូន ពិតជាបានដឹងហើយថាពេលនេះលោក មាស ឬទ្ធី ដែលជាឪពុកមាបានបង្ហាញនូវសញ្ញាវិជ្ជមានដោយ បើកភ្លើងខៀវដើម្បីឱ្យ ស្រីអូន និងគ្រួសារសពបានសម្រុសម្រួលគ្នាដើម្បីបញ្ចប់រឿងរ៉ាវមិនល្អនាពេលកន្លងមក ។អ្វីដែលគួរឱ្យអាណិតក្នុងពេលស្វាមី ឈាង រ័ត្ន ចាកចេញដោយគ្មានថ្ងៃត្រលប់ ស្ថានភាពផ្ឡូវចិត្តរបស់ ស្រីអូន ប៉ះពាល់ជាខ្លាំងបើទោះអ្នកនាងបានធ្វើបុណ្យខួបគម្រប់ ៧ ថ្ងៃ និង ១០០ថ្ងៃដើម្បីឧទ្ទិសកុសលដល់ស្វាមីក៏ដោយ ។

យ៉ាងណាមិញបើតាមការបញ្ជាក់ពីសំណាក់បងប្រុសកាលពីថ្ងៃទី ១៩ ម្សិលមិញនេះថា«សូមគោរព​ និង​ សូមអភ័យទោស​ អំពីខ្ញុំបាទ​ផងបងប្អូន​ ដោយសារស្ថានភាពផ្លូវចិត្តស្រីអូន​មិន​ទាន់បាន នឹងនរ​ ខ្ញុំ​បានជជែកជាមួយលោកគ្រូពេទ្យហើយគ្រូពេទ្យប្រាប់ខ្ញុំថាអោយគាត់សម្រាកអោយបានច្រើន​ កុំទាន់អោយគាត់ជួប​អ្នកសួរសុខទុក្ខច្រើន​ មូលហេតុ​នៅពេលដែលគាត់ជួប​ គាត់តែងតែនឹករឿងកន្លងដែរវាជាមូលហេតុធ្វើផ្លូវចិត្តឡើងចុះៗ​ បើនៅតែបែបនេះសូម្បីតែគ្រូពេទ្យក៏មិនអាចជួយបានដែរ។

សូមអធ្យាស្រ័យណា​ បងប្អូន​  ខ្ញុំ​ពិតជាអរគុណដ៏បេះដូងបងប្អូន​ ដែលមានសណ្តានចិត្តល្អ​ បារម្ភ​ មកលើប្អូនស្រីខ្ញុំសុំទោស​ ខ្ញុំ​ពិតជាសុំទោស​ និង​ អរគុណ​ ដល់ការយោគយល់​ អធ្យាស្រ័យ​ របស់បងប្អូន»។ជុំវិញការបញ្ជាក់របស់បងប្រុសអ្នកនាង ស្រីអូន ក៏បានធ្វើ ឱ្យអ្នកដែលស្រឡាញ់និងចូលចិត្តអ្នកនាងបានជូនពរនិងផ្តល់កម្លាំងចិត្តឱ្យ ស្រីអូន គ្រប់គ្នាហើយរំពឹងថាអ្នកនាង នឹងអាចឆ្លងផុត ស្ថានភាពដ៏លំបាកមួយនេះបាននៅក្នុងពេលឆាប់ៗដើម្បីបំពេញតួនាទីជាអ្នកម្តាយដ៏ល្អមើលថែកូនស្រីដូចមុន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post