header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីនេះមានការលេចចេញនូវអ្នកចូលរួបឧកញ៉ា ឈាង រ័ត្ន ជាបន្តបន្ទាប់នៅតាមបណ្តាញសង្គមដោយគ្រូខ្លះថែមទាំងបានលើកឡើងថាឧកញ៉ាទៅមិនស្ងប់សុខជាដើម ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះប្អូនប្រុសបស់ឧកញ៉ា​ឈាង រ័ត្ន បានចេញមុខនិយាយជាលើកទីមួយថាបងប្រុសលោកទៅបានស្ងប់ហើយក៏បានជួបជាមួយអ្នកម្តាយរួចរាល់ហើយកាលពីបុណ្យ៧ថ្ងៃកន្លងមក 

ក្រៅពីគ្រូល្បីឈ្មោះមួយចំនួននៅក្នុងបណ្តាញសង្គមដែលបានអះអាងថាបានជួបព្រលឹងលោក ឈាង រ័ត្ន នោះថ្មីៗនេះក៏មានស្ត្រីម្នាក់បាននិយាយថាខ្លួនត្រូវបានព្រលឹងលោក ឈាង រ័ត្ន ចូលនឹងមានបំណងចង់ជួបម្តាយ និង ស្រីអូន ជាភរិយាដើម្បីប្រាប់រឿងសំខាន់ ។  ប៉ុន្តែតាមរយៈការរៀបរាប់ពីសំណាក់ប្អូនប្រុសរបស់ឧកញ៉ា ឈាង រ័ត្ន ដែលមានឈ្មោះថា ឈាង ណារិន បានចេញមុខបញ្ជាក់ជាលើកដំបូងថា ស្រ្តីរូបនោះនិយាយមិនច្បាស់លាស់ ។ មិនតែប៉ុណ្ណោះលោកប្រាប់ថាពេលនេះបងប្រុសលោកទៅបានស្ងប់សុខហើយ។

តាមរយៈការរៀបរាប់នៅក្នុងគណនីយផ្ទាល់ខ្លួន លោក ឈាង ណារិន បាននិយាយថា«ខ្ញុំ​បាទ​ និង​ ក្រុម​គ្រួសារ​ បាន​ជួប​គ្នា​ជាមួយ​បង​ស្រី​រួចហើយ​ ដែល​ជាម្ចាស់​គណនី​ហ្វេសបុក​​ (ផល្លា​ ហុង)​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​បញ្ជាក់​ជូន​នោះ​ គឺ​ពេល​ដែល​បងស្រី​គ្រង​រូប​ បង​ស្រី​និយាយ​មិន​ច្បាលាស់​ គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ និយាយ​ខុស​ស្ទើរ​ទាំង​អស់​។ ខ្ញុំ​លើក​ឡើង​ មួយចំណុច​ពីរ​ចំណុច​ដែល​បងស្រី​បាននិយាយ​ ៖

1-គាត់​មក​សុំទោស​ប្រពន្ធ​របស់​ខ្ញុំ​ ថា​គាត់​បាន​សម្លាប់​ខ្លួន​ឯង​នៅ​ផ្ទះ​របស់​ប្រពន្ធ​របស់​ខ្ញុំ​ (ប៉ុន្តែ​កាពិត​បងប្រុស​ខ្ញុំ​សម្លាប់​ខ្លួន​ឯង​នៅ​ផ្ទះ​ប្អូន​ស្រី​បង្កើត​របស់​គាត់សោះ)។

2-ចុះ​បើ​បង​ប្រុស​របស់​ខ្ញុំ​មែន​ ហេតុ​អ្វី​គាត់​មិន​ស្គាល់​ផ្ទះ​ប្អូន​ស្រី​បង្កើត​របស់​គាត់​អញ្ចឹង​? បែរ​ជា​ទៅ​សួរ​អ្នក​ផ្សេង​រក​ផ្ទះ​ប្អូន​ស្រី​បង្កើត​របស់​គាត់​។

+សូម​បញ្ជាក់​ថា​ម្ដាយ​របស់​ខ្ញុំ​បាន​ជួប​ជាមួយ​បង​ប្រុស​ខ្ញុំ​រួច​ហើយ​ នៅ​ថ្ងៃ​បុណ្យ​គម្រប់​ 7ថ្ងៃ​។ គាត់​ទៅ​បាន​ស្ងប់​សុខ​ហើយ​ ។សូម​គោរព​អគុណ​បង​ប្អូន​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ដែល​បាន​បារម្ភ​ពី​សុខទុក្ខ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​បាទ »៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post