header ads

Sponsor

ខណៈមានឱកាសបានចេញទៅច្រៀងនៅបរទេសជាបន្តបន្ទាប់នោះតារាចម្រៀងប្រចាំផលិត កម្មហង្សមាស ឈិន ម៉ានិច្ច គ្រោងនឹងយកថវិកាពីការច្រៀងមួយចំណែករបស់ខ្លួនទៅជួយដល់កុមារកំពា្រ។ ទឹកចិត្តដ៏ទូលាយរបស់តារាចម្រៀងដែលមានដើមកំណើតមកពីខេត្តកំពង់ស្ពឺរូបនេះក៏បានធ្វើឱ្យមហាជនជាអ្នកគាំទ្រមានការពេញចិត្តនិងលាន់មាត់សរសើរគ្រប់គ្នា។

ពេលនេះដែរតារាចម្រៀង ឈិន ម៉ានិច្ច កំពុងមានវត្តមាននៅក្នុងប្រទេសកាណាដាជាមួយរៀមច្បងលោក ឆន សុវណ្ណរាជ ដើម្បីចូលរួមច្រៀងនៅក្នុងប្រទេសមួយនេះ ។ ដ្បិតមិនទាន់បញ្ចប់បេសកម្មរបស់ខ្លួន តែតារាចម្រៀង ឈិន ម៉ានិច្ច បានប្រាប់ថានាងនឹងយកថវិកាពីការច្រៀងនៅក្នុងប្រទេសកាណាដាមួយចំណែកដើម្បីជួយដល់កុមារកំព្រានៅក្នុងប្រទេសកម្ពុជា ។

ប្រសិនមានបងប្អូនណាចង់ចូលរួមសកម្មភាពជាមួយរូបនាងក៏អាចចូលបាន។ ទឹកចិត្តចែករំលែករបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះក៏បានធ្វើឱ្យ ហ្វេន ហ្វេន មានការពេញចិត្តនឹងបានសរសើរចំពោះទឹកចិត្តមនុស្សធម៌មួយនេះ ។ 


ឈិន ម៉ានិច្ច ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានភាពជោគជ័យម្នាក់ក្នុងចំណោមតារចម្រៀងដែលមានប្រភពមកពីការប្រឡងនៅក្នុងកម្មវិធីលំដាប់ពិភពលោករបស់ទូរទស្សន៍ហង្សមាស ។ជាក់ស្តែងច្រើនឆ្នាំក្នុងអាជីពលក់សំនៀង ឈិន ម៉ានិច្ច បានផ្លាស់ប្តូរទាំងស្រុងមិនថាកេរ្តិ៍ឈ្មោះ និងជីវភាពដែលនាងក៏ជាតារាចម្រៀងស្រីដែលមានភាពហាយសូរនៅក្នុងការលេងម៉ូដរថយន្ត ប្រើប្រាស់គ្រឿងអលង្ការ និងផ្ទះវីឡា ជាដើម ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post