header ads

Sponsor

ផ្ទុះការចាប់អារម្មណ៍ក្រោយមានការលេចធ្លាយនូវវីដេអូអាសអាភាសដែលមានការចូលរួមសម្តែងពីស្រ្តីជាជនជាតិខ្មែរ និងបុរសបរទេស ។ អ្វីដែលកត់សម្គាល់ថ្មីៗនេះក៏មានការចែករំលែករូបភាពតួស្រីនៅក្នុងសម្តែងរឿងប្រភេទក្តៅសាច់ នោះដោយម្នាក់ៗបានបញ្ចេញមតិរិះគន់ទៅលើរូបនាងគ្រប់គ្នា ។ ប៉ុន្តែយ៉ាងណាតួស្រីដែលមានភាពក្លាហានរូបនេះបានសុំកុំឱ្យមហាជនដាក់សម្ពាធលើរូបនាងហើយពេលនេះនាងក៏មិនទាន់និយាយអ្វីដែរ ពោលសុំរក្សាភាពស្ងប់ស្ងាត់។

តួស្រីដែលមានភាពក្លាហាននៅក្នុងការសម្តែងរឿងអាសអាភាសជាមួយតួប្រុសជាជនបរទេស នោះមានឈ្មោះថា ហួន ស្រីដែត ដែលក្រោយពីលេចធ្លាយនូវការសម្តែងរបស់ខ្លួនបែបនេះនាងក៏បានបង្ហោះសារខ្លីជាបន្តបន្ទាប់ថា «ខ្ញុំមិនទាន់និយាយអីទេអគុណបងៗដែលលើកទឹកចិត្ត នាងខ្ញុំដឹងថាមានអ្នកចូលចិត្ត នឹងអ្នកដែលស្អប់ខ្ញុំ« «ខ្ញុំសុំនៅស្ងៀមស្ងាត់ សង្ឃឹមអ្នកទាំងអស់គ្នាយល់កុំដាក់សម្ពាធ»។

ជាមួយនឹងការស៊ែរចែករំលែកនូវរូបភាពរបស់នាងក៏មានការរិះគន់ដល់ ហួន ស្រីដែត ដែលមានភាពក្លាហាននៅក្នុងការថតរឿងបែបនេះ។ខ្លះលាន់មាត់ថាធ្លាប់តែឃើញការសម្តែងរបស់បរទេសដល់ឃើញកូនខ្មែរសម្តែងបែបនេះលឿនពេកមិនទាន់ទទួលយកបាន ។ គេចាំបានថាកាលពីជិតមួយឆ្នាំមុនផ្ទុះការរិះគន់ម្តងរួចមកហើយចំពោះការសម្តែងឈុតឆាកស៊ីអារម្មណ៍របស់តារាសម្តែង ហ្វា ហ្វា នៅក្នុងរឿងរបស់ផលិតកម្មសាស្ត្រាហ្វីម ។


គួរបញ្ជាក់ថាកាលពីថ្ងៃទី២៤យប់មិញនេះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឃាត់ខ្លួនជនបរទេសជាច្រើននាក់នៅចំណុចអគារមួយកន្លែងលើផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីបញ្ជូនទៅនាយកដ្ឋានដើម្បីធ្វើការសាកសួរ ដោយយោងតាមពាក្យបណ្តឹងស្រ្តីរងគ្រោះពីរនាក់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post