header ads

Sponsor

អ្នកលេងបណ្តាញសង្គមមួយភាគធំបានបង្ហាញក្តីអាណិតអាសូរនិងភ្ញាក់ផ្អើលខ្លាំងក្រោយពីបានឃើញបងប្រុសរបស់ ស្រីអូន បានបង្ហាញពីទំហំការប្រាក់ក្នុងមួយថ្ងៃដែលមានចំនួនដល់ទៅ ១ពាន់ដុល្លារ។ ក្នុងនោះបងប្រុសរបស់ ស្រីអូន បានបញ្ជាក់ថានេះតែមួយធនាគារទេ ហើយលោកថែមទាំងសួរថាតើអ្នកណាចេញមុខសងចេញមក?

រហូតមកដល់ពេលនេះរឿងរបស់ ស្រីអូន ក៏ដូចជាមរណភាពរបស់ឧកញ៉ា ឈាង រ័ត្ន បានស្ងប់ស្ងាត់ទៅហើយ ស្របអ្នកនាងក៏មានសុខភាពជាប្រក្រតីនឹងបានចេញពីមន្ទីរពេទ្យវិញដែរ ។ប៉ុន្តែថ្មីៗនេះមហាជនបានសម្តែងការភ្ញាក់ផ្អើលនឹងបង្ហាញក្តីអាណិតអាសូរក្រោយពីបានឃើញបងប្រុសរបស់ ស្រីអូន បង្ហោះសារដែលមានអត្ថន័យយ៉ាងចាក់ដោតថា

«ម៉ោ! លោកអ្នកមានចិត្តទាំងឡាយអើយគ្រាន់តែមួយធនាគារទេគិតតែការប្រាក់ ១០០០ដុល្លារក្នុងមួយថ្ងៃអ្នកណាចេញមុខជួយសងចេញមក បញ្ជាក់ខ្ញុំជាអ្នកជួបធនាគារផ្ទាល់»។ដ្បិតបងប្រុសរបស់អ្នកនាង ស្រីអូន មិនបានបញ្ជាក់ចំៗថាបំណុលធនាគារទាំងនេះជារបស់អ្នកណាក្តី តែតាមរយៈអត្ថន័យគេអាចសន្និដ្ឋានថាជាបំណុលរបស់ឧកញ៉ា ឈាង រ័ត្ន។

ជាមួយនឹងការបង្ហាញការអាណិតអាសូរចំពោះបន្ទុករបស់ ស្រីអូន ក៏មានការលើកឡើងថាបំណុលអាចមានទំហំរាប់លានដុល្លារទើបគ្រាន់តែមួយថ្ងៃការប្រាក់មានចំនួនច្រើនបែបនេះ។ មិនមានអ្វីចម្លែកទេ ព្រោះអ្នកនាង ស្រីអូន បានបញ្ជាក់ថាក្រោយពេលស្វាមីបានចាកចេញលោកបានបន្សល់នូវបំណុលរាប់លានដុល្លារ តែអ្នកនាងនៅតែទទួលស្គាល់ថាស្វាមីជាបុរសល្អជាងគេលើលោក ។ អ្វីដែលកត់សម្គាល់ទោះត្រូវរ៉ាប់រងបំណុលជាច្រើន តែអ្នកនាង ស្រីអូន នៅតែបន្តចិញ្ចឹមក្មេងស្រីដែលរងគ្រោះនៅអង្គការអាហ្វេស៊ីបរហូតដល់ទៅជាង ១០០នាក់ឯណោះ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post