header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយប្អូនប្រុសរបស់ឧកញ៉ា ឈាង រ័ត្ន បានលាន់មាត់ថាពិតជាមានអភូតហេតុពិតមែននៅក្នុងថ្ងៃដែលក្រុមគ្រួសារបានអញ្ជើញបងប្រុសឱ្យត្រឡប់មកនៅផ្ទះវិញកាលពីថ្ងៃទី ២៩ ម្សិលមិញនេះ។ 

គិតមកដល់ពេលនេះប្រមាណជាងកន្លះខែហើយដែលឧកញ៉ា ឈាង រ័ត្ន បានចាកចេញឆ្ងាយពីគ្រួសារដោយគ្មានថ្ងៃវិលត្រឡប់បានត្រឹមតែបន្សល់អនុស្សាវរីយ័និងការចងចាំដ៏ល្អដល់ក្រុមគ្រួសារតែប៉ុណ្ណោះ ។ អ្វីដែលគួរអាសូរ លោក ឈាង ណារិន ជាប្អូនប្រុសបាននិយាយថាតាំងពីបងប្រុសរបស់ខ្លួនស្លាប់ទៅមិនដែលឃើញអ្នកម្តាយញញឹមឡើយដោយអ្នកម្តាយប្រាប់ថា ១០ឆ្នាំទៀតមិនដឹងថាធ្វើចិត្តបានឬអត់ទេ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍កាលពីថ្ងៃទី ២៩ ម្សិលមិញនេះនៅក្នុងក្រុមគ្រួសារក៏មានសែនព្រេនទៅតាមព្រះពុទ្ធសាសនាដើម្បីហៅព្រលឹងឧកញ៉ា ឈាង រ័ត្ន ឱ្យត្រឡប់មកនៅផ្ទះវិញ ។ 

នៅក្នុងថ្ងៃដដែល នោះក៏មានរឿងហេតុបានកើតឡើងដែលធ្វើឱ្យលោក ឈាង ណារិន ជាប្អូនប្រុសឧកញ៉ា ឈាង រ័ត្ន បានរៀបរាប់ថា«អញ្ជើញបងប្រុសមកនៅផ្ទះជាមួយ ថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ជាថ្ងៃសីលធំ ឃ្មុំក៏មកនៅថ្ងៃជាមួយគ្នាដែរ ពិតជាមានរឿងអភូតហេតុមែនសែនកាហេ្វពពុះជូនបងប្រុសដែលគាត់ចូលចិត្តការចងចាំមិនអាចបំភ្លេចបាន»។

ការរៀបរាប់របស់លោក ឈាង ណារិន ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនចូលរួមបញ្ចេញមតិជាបន្តបន្ទាប់ថាពិតជាប្រផ្នូលល្អខ្លាំងណាស់ជួយឱ្យក្រុមគ្រួសារចំរុងចម្រើន។ ខ្លះទៀតថាក្រុមគ្រួសារត្រជាក់ត្រជុំសុខសប្បាយហើយ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post