header ads

Sponsor

មិនមែនអ្វីប្លែកទេសម្រាប់តារាសម្តែង គង់ ចាន់ស្រីមុំ ក្នុងការរៀបចំស្ទីលតែងខ្លួនប្លែកៗសម្រាប់អ្នកគាំទ្ររបស់ខ្លួន ។ ជាក់ស្តែងថ្មីនេះតារាសម្តែងរូបនេះបានដឹកដៃស្វាមីតុបតែងខ្លួនតាមបែបតុក្កតា Corpse Bride ដើម្បីអបអរពិធីបុណ្យ Halloween ដែលឃើញហើយ ហ្វេន ហ្វេនពិតជាភ្ញាក់ក្រញ៉ាងស្ទើរគ្រប់គ្នា​។

ដើម្បីឱ្យមហាជនមានការប្លែកភ្នែក គង់ ចាន់ស្រីមុំ និងស្វាមី គឹម សីហា បានបណ្តើរគ្នាថតរូបដើម្បីអបអរពិធីបុណ្យបរទេស Halloween ដោយអ្នកនាង និងស្វាមីបានជ្រើសយកការតុបតែងខ្លួនតាមបែបតុក្កតា Corpse Bride ដែលមើលទៅពិតជាប្លែកជាខ្លាំង ។

បើមិនប្រាប់ស្ទើរមិនដឹងថារូបភាពទាំងនេះជារូបភាពរបស់ គង់ ចាន់ស្រីមុំ និងស្វាមីឡើយ ។ គួរឱ្យដឹងដែរថារឿង តុក្កតាមួយប្រភេទនេះជារឿងដែលមានការគាំទ្រខ្លាំងពីសំណាក់មហាជន ។មិនខុសពីសព្វដងឡើយការតែងខ្លួនរបស់ គង់ ចាន់ស្រីមុំ និងស្វាមីទទួលបានការលាន់មាត់សរសើរពីសំណណាក់អ្នកគាំទ្រគ្រប់គ្នាដោយម្នាក់លើកឡើងថាបើមិនប្លែកមិនថ្មីមិនមែនជា គង់ ចាន់ស្រីមុំ ឡើយ។

សម្រាប់ឆ្នាំនេះក្រៅពី គង់ ចាន់ស្រីមុំ និងស្វាមី រួមនិងអ្នកសិល្បៈមួយភាគតូចបានបង្ហោះរូបភាពសម្រាប់អបអរនៅក្នុងពិធីបុណ្យ Halloweenនៅក្នុងថ្ងៃទី ៣១ ស្អែកនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post