header ads

Sponsor

អ្នកគាំទ្រក៏ដូចជាមិត្តភក្តិជាច្រើនបានសម្តែងការរីករាយជំនួសក្រោយបានឃើញពិធីការិនី ណាក់ ស្រីណា រួមនិងម្តាយក៏ដូចជាបងប្រុស ណុប  ដាណេ មានឱកាសបានសម្ភាសជាប់នឹងទទួលបានទិដ្ឋាការទៅលេងសហរដ្ឋអាមេរិកទាំងគ្រួសារនៅក្នុងពេលឆាប់ៗនេះតែម្តង ។

គួរបញ្ជាក់ថាបន្ទាប់ពីបងប្រុស ណុប ដាណេ បានទទួលរងនូវពាក្យពេចន៍រើសអើងភេទទីបីពីសំណាក់ នាយក្រឹម កាលពីប៉ុន្មានថ្ងៃមុន ពេលនេះក៏បានដោះស្រាយដោយសន្តិវិធី រួមជាមួយនឹងការលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រក៏ដូចជាអ្នកសិល្បៈជាច្រើន ។ កាយវិការទាំងនេះបានធ្វើឱ្យពិធីការិនី ណាក់ ស្រីណា ជាប្អូនស្រីកាន់តែមានអារម្មណ៍រំភើបនឹងបានបង្ហាញពីមោទកភាពដែលមានលោក ណុប ដាណេ ជាសមាជិកនៅក្នុងគ្រួសារ ។

អ្វីដែលចាប់អារម្មណ៍ពេលនេះអ្វីៗក៏បានស្រស់ស្រាយជាថ្មីដោយពិធីការិនីរូបនេះបានបង្ហាញក្តីរំភើបក្រោយពីនាងនិងបងៗរួមទាំងអ្នកម្តាយដែលមានចំនួន0៦នាក់បានសម្ភាសជាប់នឹងទទួលបានទិដ្ឋាការទៅ សហរដ្ឋអាមេរិកនៅក្នុងពេលឆាប់ៗខាងមុខនេះ ។

បើតាមការលើកឡើងរបស់ពិធីការិនីរូបនេះបានឱ្យដឹងថានេះជាលើកដំបូងដែលក្រុមគ្រួសាររបស់នាងមានឱកាសបានទៅដើរលេងកម្សាន្តជាលើកដំបូងនៅក្នុងទីក្រុងញូយ៉កសហរដ្ឋអាមេរិក ហើយក៏ជាបំណងដែលនាងបានប៉ងជាយូរមកហើយ ។ ទោះបីជាយ៉ាងនេះក្តី ស្រីស្អាត ណាក់ ស្រីណា មិនបានបញ្ជាក់ថានាងនឹងចាកចេញទៅសហរដ្ឋអាមេរិកនៅពេលណារយៈពេលប៉ុន្មានសប្តាហ៍ឡើយ ។ ក្នុងនោះក៏មានការអបអរសាទរនិងជូនពរពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនចំពោះដំណើរកម្សាន្តជាលក្ខណៈគ្រួសាររបស់ ណាក់ ស្រីណា ទៅទឹកដីនៃប្រទេសជឿនលឿនមួយនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post