header ads

Sponsor

មកដល់ពេលនេះរឿងរ៉ាវរបស់អ្នកនាង ស្រីអូន ហាក់រសើបឡើងវិញក្រោយអ្នកម្តាយរបស់ឧកញ៉ា ឈាង រ័ត្ន បានចេញមុខអំពាវនាវឱ្យសម្តេច ហ៊ុន សែន ជួយរកយុត្តិធម៌ជុំវិញរឿងដែលនិយាយថាកូនប្រុសមានជាប់បំណុលច្រើន ។ មិនតែប៉ុណ្ណោះថ្មីៗនេះអតីតប្អូនថ្លៃស្រីរបស់ ស្រីអូន ក៏បានចេញមុខបញ្ជាក់ថាអតីតបងថ្លៃខ្លួន ស្រីអូន មិនទាន់បានមកជួបនិយាយជាមួយគ្រួសារសាច់ញាតិប្តីដូចដែលធ្លាប់បានសំពះសុំនៅឡើយទេ។

គេចាំបានថាកាលពីអំឡុងថ្ងៃទី ១៨ តុលា ស្រីអូន បានចេញវីដេអូទាំងនៅក្នុងមន្ទីរពេទ្យសុំសម្រុះសម្រួលជួបគ្នាដើម្បីបញ្ចប់រឿងនាពេលកន្លងមក។ក្រោយស្ងប់ស្ងាត់មួយយៈស្រាប់តែថ្មីៗនេះ អ្នកស្រី ហ្គិចលី ជាម្តាយរបស់ឧកញ៉ា​ ឈាង រ័ត្ន បានចេញវីដេអូជាសាធារណៈដើម្បីស្វែងរកយុត្តិធម៌ឱ្យឧកញ៉ា ឈាង រ័ត្ន នោះក៏មានការបញ្ចេញមតិជាហូរហែថាហេតុអ្វីអ្នកស្រីមិនសាកសួរទៅ ស្រីអូន ជាភរិយាដើម្បីឱ្យច្បាស់។ ខ្លះថាគួរតែបញ្ចប់រឿងតាមរយៈការសម្រុះ សម្រួលតាមការស្នើសុំរបស់ ស្រីអូន ជាកូនប្រសារជាដើម ។

ដើម្បីឱ្យកាន់តែច្បាស់ស្ត្រីម្នាក់ដែលជាភរិយារបស់ប្អូនប្រុសឧកញ៉ា​ ឈាង រ័ត្ន បានចេញវីដេអូខ្លីមួយបញ្ជាក់ច្បាស់ៗថា រហូតមកដល់ពេលនេះក្រុមគ្រួសារសាច់ញាតិខាងស្វាមីឧកញ៉ា ឈាង រ័ត្ន  និង ស្រីអូន មិនទាន់បានជួបនិយាយគ្នា ឡើយ ពោល អតីតបងថ្លៃ មិនទាន់បានធ្វើដូចពាក្យសម្តីដែលបាននិយាយនៅក្នុងវីដេអូនាពេលកន្លងមកនោះទេ។

អ្នកនាងក៏បានឱ្យដឹងដែរថាក្នុងនាមជាកូនប្រសារអ្នកនាងមិនចង់តោងល្បីឬចេញមុខមកនិយាយទេ តែបើអ្នកនាង មិនចេញនិយាយមហាជននៅតែបន្ដជេរម្ដាយក្មេកអ្នកនាងនិងបងប្អូនខាងប្ដីអ្នកនាង។ ឃើញបែបនេះអ្នកនាងពិតជាឈឺចាប់ណាស់ ។ បើក្រឡេកមើលអ្នកនាង ស្រីអូន ពេលនេះក៏បានរឹងមាំហើយដែរពោលគេបានឃើញអ្នកនាងចេញមុខឡាយលក់ផលិតផលរបស់ខ្លួនវិញទៀតផង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post