មានការជូនពរនិងចូលរួមអបអរសាទរក្រោយឃើញតារាចម្រៀងពីរដួងនៅក្នុងផលិតកម្មហង្សមាសបានសម្រេចចិត្តរៀបការតាមប្រពៃណីខ្មែរក្រោយពីបានស្វែងយល់ចិត្តគ្នាជាច្រើនឆ្នាំ។តារាទាំងពីរគូរមានដូចជាតារាចម្រៀង ចំរើន សុភ័ក្រ្ត និងតារាចម្រៀង ឃុន វត្ថា ដែលពួកគេនឹងរៀបការបន្តបន្ទាប់គ្នានៅក្នុងដំណាច់ឆ្នាំ ២០២៣ខាងមុខនេះ។
ក្រោយពីបានភ្ជាប់ពាក្យនឹងរួមរស់ក្រោមដំបូលជាមួយគ្នាច្រើនឆ្នាំពេលនះតារាចម្រៀង ចំរើន សុភ័ក្រ្ត និងគូដណ្តឹងបានសម្រេចចិត្តរៀបការតាមប្រពៃណីខ្មែរនៅក្នុងថ្ងៃទី ០៩ ខែវិច្ឆិកាខាងមុខនេះ។ពិធីរៀបការរបស់អ្នកទាំងពីរគ្រោងនឹងរៀបចំនៅភោជនីយដ្ឋានទន្លេបាសាក់ពីរដោយមានការអញ្ជើញភ្ញៀវជាអ្នកក្នុងនិងក្រៅសិល្បៈជាច្រើនតុផងដែរ ។ ពេលនេះ ចំរើនសុភ័ក្ត្រ បានរៀបចំរួចរាល់អស់ហើយសម្រាប់ពិធីមង្គលរបស់ខ្លួនពោលរង់ចាំតែធ្វើជាកូនក្រមុំដ៏ស្រស់ស្អាតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះប៉ុណ្ណោះ ។
មិនចាញ់មិត្តរួមទ្រនំតារាចម្រៀង ឃុន វុត្ថា ឯណេះវិញក៏បានត្រៀមខ្លួនជាកូនកំលោះសម្រាប់ថ្ងៃពិសេសរបស់ខ្លួននៅក្នុងថ្ងៃទី ០៧ ខែធ្នូខាងមុខនេះ។ក្នុងពេលនេះដែរលោក ឃុន វុត្ថា ក៏កំពុងមមាញឹកនៅក្នុងការចែកធៀបអញ្ជើញភ្ញៀវជាបណ្តើរៗដែលភាគច្រើនជាអ្នកសិល្បៈ ។ ពិធីរបស់លោកគ្រោងនឹងរៀបចំនៅឌឺព្រីមៀសែនសុខអាគារA។
អ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការរំភើបនោះបើទោះរៀបការខុសគ្នាដល់ទៅមួយ ខែក្តី តែគេបានឃើញតារាចម្រៀងហង្សមាសទាំងពីរគូបានជ្រើសរើសថ្ងៃថតPre Wedding ជាមួយគ្នានឹងបានថតរូបរួមគ្នាយ៉ាងរីករាយទៀតផង ។ចុងក្រោយនេះគេចាប់អារម្មណ៍ឃើញតារាចម្រៀងនៅក្នុងផលិតកម្មយក្សមួយនេះមានភាពក្លាហាននៅក្នុងការបង្ហាញមុខដៃគូជាបន្តបន្ទាប់ដល់អ្នកគាំទ្ររបស់ខ្លួន ៕