ក្រោយអ្នកនាង ស្រីអូន ធូរស្បើយផ្លូវចិត្តពេលនេះអ្នកនាងក៏ត្រូរបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលថ្មីនៃក្រុមហ៊ុន បុស្បាក្រោយពីស្វាមីឧកញ៉ា ឈាង រ័ត្ន បានទទួលមរណភាពប្រមាណជាជិតមួយខែ។ លិខិតតែងតាំងតំណែងថ្មីរបស់អ្នកនាង ស្រីអូន បានបង្ហោះជាសាធារណៈកាលពីថ្ងៃទី ០២ ម្សិលមិញនេះ។
ដ្បិតអ្នកនាង ស្រីអូន និងក្រុមគ្រួសារខាងសាច់ញាតិមិនទាន់រកច្រកជួបគ្នាដើម្បីសម្របសម្រួលរឿងចម្រូងចម្រាស់នាពេលកន្លងមក ។ខណៈម្តាយរបស់ឧកញ៉ា ឈាង រ័ត្ន នៅតែមិនអស់ចិត្តចំពោះការលើកឡើងថាកូនប្រុសរបស់អ្នកស្រីមានបំណុលជាប់ខ្លួន ព្រោះអ្នកស្រីសំអាងថាកូនប្រុសមានដីនិងផ្ទះជាច្រើនកន្លែង ។ អ្វីដែលគួរឱ្យកត់សម្គាល់ក្រោយអវត្តមានឧកញ៉ា ឈាង រ័ត្ន ពេលនេះអ្នកនាង ស្រីអូន ក៏ត្រូវបានម្ចាស់ភាគហ៊ុនផ្តល់សេចក្តីទុកចិត្តជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលថ្មី នៃក្រុមហ៊ុន បុស្បា ។ លិខិតតែងតាំងនេះត្រូវបានបង្ហោះជាផ្លូវការកាលពីថ្ងៃទី ០២ ម្សិលមិញនេះ ។
ភ្ជាប់ជាមួយរូបភាពអ្នកនាង ស្រីអូន នៅក្នុងមុខតំណែងថ្មី ក៏មានសារលិខិតអបអរសាទរដែលមានអត្ថន័យថា «ជូនចំពោះ លោកស្រី នួន ស៊ុន្ទរី (ស្រីអូន) ប្រធានក្រុមប្រឹក្សាភិបាលថ្មី នៃក្រុមហ៊ុន បុស្បា ប្រផឹធី ឯ.ក ក្នុងឱកាសដែលត្រូវបានម្ចាស់ភាគហ៊ុនផ្តល់សេចក្តីទុកចិត្តជ្រើសតាំងជា ប្រធានក្រុមប្រឹក្សាភិបាលថ្មី នៃក្រុមហ៊ុន បុស្បា ប្រផឹធី ឯ.ក។
សូមគោរពជូនលោកស្រី នួន ស៊ុន្ទរី (ស្រី អូន) និងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ សុខសុភមង្គល និង ជោគជ័យគ្រប់ភារ:កិច្ចការងារ ដើម្បីដឹកនាំក្រុមហ៊ុនឱ្យមានភាពរីកចម្រើនរុងរឿងជានិច្ចនិរន្ត។ដោយសេចក្តីគោរពអំពីម្ចាស់ភាគហ៊ុន ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង ព្រមទាំងបុគ្គលិកទាំងអស់ក្រុមហ៊ុន បុស្បា ប្រផឹធី ឯ.ក»។តំណែងថ្មីរបស់អ្នកនាង ស្រីអូន បន្តពីស្វាមីក៏ត្រូវបានអ្នកគាំទ្រ បានបង្ហាញការពេញចិត្តនិងជូនពរជាច្រើនផងដែរ៕