សម្រាប់ថ្ងៃទី០៦នេះគឺជាថ្ងៃដំបូងនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣។ ក្នុងនោះគេក៏បានឃើញមាតាបិតាក៏ដូចជាអាណាព្យាបាលជាច្រើនបានជូនកូនប្រុសស្រីរបស់ខ្លួនទៅប្រឡងទាំងទឹកមុខរីករាយ ។ក្នុងនោះក៏មានការជូនពរនិងការចែករំលែ ករូបភាពនៅតាមបណ្តាញសង្គមពីទិដ្ឋភាពនៅក្នុងមណ្ឌលនីមួយៗសម្រាប់ការប្រឡងនៅក្នុងព្រឹកនេះ ។ តែអ្វីដែលកត់សម្គាល់មានការចែករំលែករូបភាពរបស់បេក្ខនារីម្នាក់ដែលមានសក់ពណ៌សដោយមានការបញ្ចេញមតិឌឺដងជាច្រើន ។
ហាក់មិនចង់ឱ្យកូនស្រីប៉ះពាល់អារម្មណ៍នៅក្នុងថ្ងៃប្រឡងដ៏សំខាន់នេះក្នុងនាមជាអ្នកម្តាយមិនបាននៅស្ងៀមនោះទេអ្នកស្រី បានបង្ហោះសារនៅក្នុងបណ្តាញសង្គមដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ចំពោះមហាជនថា «ថ្ងៃ នេះកូន ស្រីរបស់ ខ្ញុំ ប្រឡង បាក់ ឌុប ហើយម៉ាក់ជូនពរ កូនប្រឡងជាប់ជោគជ័យសំណាងល្អកូនខ្ញុំក៏សូមចិត្តអ្នកសារពត៌រមានដែរកុំយករូបកូនខ្ញុំមក ចុះផ្សាយអី ជៀសវាងអ្នកចូលខមិនមិនល្អពីកូនស្រីខ្ញុំពេលនេះនាងកំពុង ប្រឡងកុំអោយ ប៉ះ ពាល់អារម្មណ៏របស់គាត់សក់នេះគឺមកពីកំណើត របស់នាងមិនបានលាបពណ៌អីទេសូមសារព័ត៌មានមេត្តាជ្រាបផង »។
ការរៀបរាប់របស់ម្តាយក្មេងស្រីរូបនេះក៏មានការគាំទ្រនិងលើកទឹកចិត្តពីសំណាក់អ្នកលេងបណ្តាញសង្គមហើយក៏មានការលើកឡើងថាមិនខ្វះទេមនុស្សដែលមានសក់បែបនេះពីកំណើត មិនមែនមានតែប្អូនស្រីម្នាក់នោះឡើយ ។ ក្នុងនោះក៏មានការជូនពរឱ្យប្អូនស្រីបានទទួលជោគជ័យនៅក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ នេះផងដែរ៕