header ads

Sponsor

ខណៈតារាកំប្លែង នាយពាក់មី បានចេញមុខបង្ហាញការមិនពេញចិត្តចំពោះការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិរវាងគូឯកកីឡាករកម្ពុជា ព្រំ សំណាង និងកីឡាករភូមា  ដាវ លីឌុច កាលយប់មិញនេះដោយលើកឡើងចំៗទៅលើកីឡាករ ព្រំ សំណាង ថាមិនវ៉ៃសោះទាត់ជើងគេតិច  ..។ ស្រាប់តែមានគណនីយហ្វេសប៊ុកមួយលើកឡើងថាលេងតែកំប្លែងមិនដែលឃើញជួយអីគុនខ្មែរ តែមិនទុកយូរ នាយពាក់មី បានតបវិញភ្លាមៗថាពេលលោកលេងកំប្លែងមិនកើតគេក៏រិៈគន់ដែរ...។

ការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិរវាងកីឡាករកម្ពុជានិងកីឡាករអន្តរជាតិជាច្រើនគូបានបញ្ចប់ទៅ កាលពីថ្ងៃទី​០៥ យប់មិញនេះ តែគូឯកដែលទទួលបានការបញ្ចេញមតិវែកញែកជាបន្តបន្ទាប់នោះគឺគូកីឡាករ ព្រំ សំណាង និងកីឡាករភូមា  ដាវ លីឌុច ដែលលទ្ធផលអ្នកទាំងពីរស្មើគ្នា។

ក្នុងនោះលទ្ធផលមួយនេះក៏ត្រូវបានទស្សនិកជនជាច្រើនដែលមានទាំងអ្នកសិល្បៈមួយចំនួនបានបញ្ចេញមតិជាច្រើនចំពោះកីឡាករ ព្រំ សំណាង ។ ជាក់ស្តែង នាយពាក់មី បានបង្ហោះសារជាហូរហែថា«ខំចាំមើល​ ព្រំ សំណាង​ វ៉ៃ​ ​ អត់វ៉ៃសោះ​ ទាត់ជើងគេតិចតិច​ គេចរហូត​ ? ? ឯណាក្បាច់គុណបូរាណខ្មែរ​ ? ម៉េចមិនបញ្ចេញ​ ?» ។ មតិរបស់ នាយពាក់មី ក៏មានទាំងអ្នកគាំទ្រនិងអ្នកមិនពេញចិត្តដោយក្នុងនោះគណនីយមួយបានតបមកតារាកំប្លែងរូបនេះថា « លេងតែកំប្លែងទៅព្រោះមិនដែលឃើញជួយអីគុនខ្មែរផង»។

មិនរង់ចាំយូរតារាកំប្លែងដែលមានដើមកំណើតមកពីខេត្តស្វាយរៀងរូបនេះបានតបទៅវិញថា «លេងកំប្លែង​ អត់អោយមើលប្រដាល់ទេអី? មើលហើយ​ ឃើញអត់វ៉ៃ​ ថាអត់វ៉ៃ​ និយាយតាមមើលឃើញតើ​ ​ ខ្ញុំលេងកំប្លែងមិនកើត​ មិនល្អរ​ក៏បងប្អូនរិះគន់ដែរ​ ! ហើយទាល់តែខ្ញុំជួយគុនខ្មែរ​ ទើបមានសិទ្ធនិយាយបានមែន»។ទោះបីជាយ៉ាងនេះក្តីក៏មានការលើកឡើងថាគួរតែមានការលើកទឹកចិត្តគុនខ្មែរព្រោះថាគុនខ្មែរឈឺសាច់ខុសពីលេងកំប្លែង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post