header ads

Sponsor

កាន់តែមានការអាណិតអាសូរក្រោយថ្មីៗនេះម្តាយបង្កើតរបស់ឧកញ៉ា ឈាង រ័ត្ន បានផ្តល់ បទសម្ភាសជាមួយសារព័ត៌មានមួយដោយអ្នកស្រីបង្ហើបថាមុនលែងលះកូនប្រុសអ្នកស្រីបានសុំសម្របសម្រួលជាមួយភរិយា និងសុំត្រឹមជាអ្នកបើករថយន្ត តែ ស្រីអូន ជាភរិយាមិនព្រម។

ប្រមាណជាជិតមួយខែហើយដែលឧកញ៉ា ឈាង រ័ត្ន បានឃ្លាតឆ្ងាយពីក្រុមគ្រួសារហើយថ្មីៗនេះម្តាយរបស់លោកក៏បានចេញវីដេអូទាមទាររកយុត្តិធម៌ក្រោយមានការលើកឡើងថាកូនប្រុសមានបំណុលជាប់ខ្លួនជាច្រើន។

ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកតាមដាននៅក្នុងរឿងមួយនេះមានការចាប់អារម្មណ៍ក្រោយម្តាយរបស់ឧកញ៉ា ឈាង រ័ត្ន បានទម្លាយប្រាប់សារព័ត៌មានមួយថាមុន មុនផ្តិតមេដៃលែងលះគ្នាឧកញ៉ា ឈាង រ័ត្ន និងភរិយា បានដេកបែកគ្រែគ្នាប្រមាណជា៩ខែហើយក្រោយមកកូនប្រុសបានសុំសម្របសម្រួលជាមួយ ស្រីអូន តែកូនប្រសារមិនព្រមហើយចុងក្រោយឧកញ៉ា ឈាង រ័ត្ន សុំត្រឹមក្លាយខ្លួនជាអ្នកបើករថយន្តដើម្បីបានទៅណាមកណា រួមគ្នាតែស្រីអូននៅតែមិនទទួលនឹងដាច់ខាតត្រូវតែលែងលះ។ ជាចុងក្រោយម្តាយរបស់ឧកញ៉ា ឈាង រ័ត្ន បានសុំការសម្របសម្រួលជាមួយអតីតកូនប្រសារ ស្រីអូន ដើម្បីបញ្ចប់រឿង។

អ្វីដែលកត់សម្គាល់ពេលនេះដែរអ្វីៗហាក់ល្អប្រសើរជាងមុនដោយអ្នកនាង ស្រីអូន ក៏បានវិលមកប្រកបការងារជំនួញឡាយលក់ផលិតផលជាថ្មីឡើងវិញ។ ថ្មីៗនេះអ្នកនាង ស្រីអូន ក៏ទទួលបានការ ពេញចិត្តពីម្ចាស់ភាគហ៊ុនផ្តល់សេចក្តីទុកចិត្តជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលថ្មី នៃក្រុមហ៊ុន បុស្បា ប្រផឹធី ឯ.កផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post