ក្រោយបញ្ចប់ការប្រកូតគុនខ្មែរគូមិត្តភាពអន្តរជាតិកីឡាករ ព្រំ សំណាង និង កីឡាករ ដាវ លីឌុច ដោយលទ្ធផលទទួលបានស្នើគ្នានោះ។ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនរួមទាំងអ្នកសិល្បៈខ្លះៗក៏បានបង្ហាញការរិះគន់ចំពោះកីឡាករ ព្រំ សំណាង ។ ប៉ុន្តែបើបានដឹងរឿងពិតមួយនេះនៅមុនការចាប់ផ្តើមប្រកួតរបស់គូឯកមួយនេះតើប្រិយមិត្តមានអារម្មណ៍បែបណា ?
មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះមានគណនីយមួយដែលមានឈ្មោះថាសង្វៀនគុនខ្មែរ បានបង្ហោះសំណេររៀបរាប់ពីមូលហេតុមួយចំនួននៅពីក្រោយការចាប់ផ្តើមប្រកួតរវាងកីឡាករ ព្រំ សំណាង រួមនិងកីឡាករមីយ៉ាន់ម៉ា ដាវ លីឌុច ថា «រឿងនៅពីក្រោយដែលប្រិយមិត្តប្រហែលមិនដឹងការពិតទៅការប្រកួតកាលពីយប់មិញនេះកីឡាករ ព្រំ សំណាង គាត់ធ្វើបានល្អណាស់ដែលគាត់ប្រឹងប្រមូលស្មារតីរបស់គាត់មិនអោយសន្លប់ព្បាយាមវ៉ៃបកទៅកីឡាករ ដាវ លីឌុច វិញ ។
ប្រិយមិត្តប្រហែលជាដឹងហើយមុនគូរការប្រកួតមកដល់រវាង ព្រំ សំណាង នឹង ដាវ លីឌុច មកដល់ ផ្សាយពាណិជ្ជកម្មយូរ ព្រោះតែពេលនោះគឺដើម្បីពន្យាពេល ចចារព្រោះតែកីឡាករ ដាវ លីឌុច មិនចង់ប្រកួតព្រោះពាក់ ហ្គុង់ ចង់រំអំបោះឆៅវ៉ៃវិញ ខណះពេលដែលមុនប្រកួតបានព្រៀមព្រៀងគ្នារួចប៉ុន្តែ ព្រំ សំណាង ព្រមទទួលយកសំណើ នេះដើម្បីអោយពិភពលោកក៏ដូចជា ដាវ លីឌុច ដឹងថាគុនខ្មែរមិនខ្លាច ចង់វ៉ៃរបៀបណាក៏បាន។នេះហើយទឹកចិត្តកីឡាករដើម្បីគុនខ្មែរជូនពរ ព្រំ សំណាង ឆាប់ជាពីរបួស»។
ជុំវិញការរៀបរាប់ទាំងនេះគេជឿជាក់ថាអ្នករិះគន់ដល់កីឡាករគុនខ្មែរ ព្រំ សំណាង គួរតែលើកទឹកចិត្តដល់កីឡាករខ្មែរព្រោះថាលោកក៏បានខិតខំអស់ពីសមត្ថភាពទៅហើយ។ យ៉ាងណាមិញក្រោយបញ្ចប់ការប្រកួត កីឡាករ ដាវ លីឌុច បានដើរកម្សាន្តយ៉ាងរីករាយនៅខេត្តសៀមរាប តែបើក្រឡេកមកមើលកីឡាករ ព្រំ សំណាង កំពុងព្យាបាលរបួសនៅក្នុងផ្ទះជាមួយនឹងការសុំទោសដល់អ្នកគាំទ្រដែលលោកធ្វើមិនបានល្អនៅក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី ០៥ កន្លងទៅ៕