header ads

Sponsor

ដោយសារកៀកថ្ងៃរៀបការអ្នកលក់អនឡាញល្បីឈ្មោះលោកស្រី ទ្រី ដាណា សម្រេចពន្យាពេលកែសម្ជស្សទៅវិញ តែតាមគម្រោងលោកស្រីនឹងហោះទៅប្រទេសកូរ៉េទៅកែសម្ជស្សត្រង់ចំណុចទាំងពីរនេះក្រោយរៀបការរួចនៅដើមខែធ្នូខាងមុខនេះ ។

បើតាមការរៀបរាប់របស់លោកស្រី ទ្រីដាណា បានឱ្យដឹងថាលោកស្រីនឹងហោះទៅប្រទេសកូរ៉េដើម្បីកែសម្ជស្សនៅលើផ្ទៃមុខ និងដើមទ្រូងនៅក្រោយរៀបការរួច ។ ប៉ុន្តែយ៉ាងណាអ្នកជំនួញជោគជ័យរូបនេះបានបញ្ជាក់ថាអនាគតស្វាមីក្មេងរបស់លោកស្រីមិនបានទាមទារឱ្យលោកស្រីទៅកែសម្ជស្សអី្វទេព្រោះលោកស្រឡាញ់អ្វីៗជារបស់លោកស្រីដែលនេះជាសេចក្តីដែលលោកស្រីចង់បាន ។

ក្នុងនោះក៏មានការងឿងឆ្ងល់ពីសំណាក់អ្នកគាំទ្រថាលោកស្រីស្អាតហើយហេតុអ្វីទៅកែសម្ជស្សទៀត ។ លោកស្រីប្រាប់ថាលោកស្រីចង់កែទម្រង់មុខយូរហើយព្រោះទម្រង់មុខមិនស្មើគ្នា ។ បន្ថែមពីនោះក៏មានការជូនពរឱ្យការកែសម្ជស្សរបស់លោកស្រី ទ្រី ដាណា បានជោគជ័យនឹងស្រស់ស្អាតថែមមួយកម្រិតទៀត។ 

ដ្បិតជាអ្នកជំនួញដែលមានទឹកប្រាក់លានដុល្លារក្តី តែលោកស្រី ទ្រី ដាណា បានបញ្ជាក់ថាសម្រាប់ពេលរៀបការគឺលោកស្រី និងគូដណ្តឹងចេញប្រាក់រួមគ្នាមានន័យថាបើលោក រាជ្ជសាល ចង់ជួយអ្វីគឺទៅតាមហ្នឹងលោកស្រីមិនទាមទារបណ្ណាការនោះទេ ។

មិនតែប៉ុណ្ណោះសូម្បីតែចិញ្ជៀនភ្ជាប់ពាក្យដែលលោកបំពាក់ឱ្យមានតម្លៃប្រមាណជាង បីពាន់ដុល្លារតែប៉ុណ្ណោះ តែសម្រាប់លោកស្រីចិញ្ជៀននេះមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។ នៅតែមានការលាន់មាត់សរសសើរដល់លោក រស់ រាជ្ជសាល ថា តែមួយប៉ព្រិចភ្នែកលោកក្លាយជាស្វាមីអ្នកជំនួញល្បីឈ្មោះពិតជាវាសនាមើលមិនឃើញមែន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post