header ads

Sponsor

ចាប់អាជីពជាពិធីការិនីជាច្រើនឆ្នាំ តែអ្នកនាង ខៀវ សានសាណា ត្រូវគេស្គាល់ជាពិធីការិនីដែលមានទាំងសមត្ថភាពនិងទីផ្សារការងារខ្ពស់មិនថមថយឡើយបើទោះមានពិធីការិនីវ័យក្មេងរីកដុះដាលជាច្រើនក្តី ។មិនមានការលាក់លៀមពិធីការិនីរូបនេះបានទម្លាយថាដើម្បីទទួលបានការងារច្រើនពិធីការិនីជំនាន់ក្រោយគួរចេះថែរក្សាកិត្តិយស ជាពិសេសរឿងឯកជនព្រោះមិនមានម្ចាស់ក្រុមហ៊ុនណាយកពិធីការិនីដែលសម្បូររឿងអាស្រូវមកធ្វើឡើយព្រោះខ្លាចចង្រៃដល់កន្លែងគេ។

ហាក់មិនមានការលាក់លៀមអ្នកនាង ខៀវ សានសាណា បាននិយាយនៅក្នុងកម្មវិធី«អ្នកជិតខាង»ដោយបានលើកឡើងថាសម្រាប់សព្វថ្ងៃពិធីករពិធីការិនីមានច្រើនមិនខ្វះទេ តែសម្រាប់អ្នកនាងនៅតែមានទីផ្សារ ពោលនៅតែមានគេត្រូវការជាបន្តបន្ទាប់ ។

ហេតុផលដោយសារអ្នកនាងជាមនុស្សដែលគោរពពេលវេលា ហើយតែគោរពនិងផ្តល់តម្លៃដល់មនុស្សជុំវិញនឹងធ្វើការងារច្បាស់លាស់ទៅតាមការចង់បានរបស់ម្ចាស់កម្មវិធី។ក្នុងនាមជាពិធីការិនីរៀមច្បងអ្នកនាង ខៀវ សានសាណា ក៏បានចែករំលែកបទពិសោធន៍ខ្លះៗថាមានពិធីការិនីវ័យក្មេងស្រស់ស្អាត តែមិនសូវមានការងារធ្វើដោយសារមូលហេតុខ្លះៗដូចជាមិនគោរពពេលវេលា ជាពិសេសជីវិតឯកជនមានភាពរញ៉េរញ៉ៃច្រើនអាចនិយាយថាម្ចាស់ក្រុមហ៊ុនគេត្រូវការមនុស្សមានកេរ្តិ៍ឈ្មោះល្អមិនមានរឿងអាស្រូវព្រោះជាសិរីសួស្តីសម្រាប់កន្លែងគេ ។


ខៀវ សានសាណា បាននិយាយទៀតថាពិធីករការិនីខ្លះល្បីតែមិនមានការគោរពពីមជ្ឈដ្ឋានខាងក្រៅទេ ។ជាចុងក្រោយអ្នកនាង ខៀវ សានសាណា បានបន្ថែមថាដើម្បីឱ្យក្លាយជាពិធីការិនីមានឈ្មោះល្បីមានការងារច្រើនត្រូវគោរពពេលវេលាល្អ មានសីលធម៌ ជាពិសេសកុំឱ្យមានរឿងអាស្រូវឯកជន នៅលើបណ្តាញសង្គមច្រើនពេកមិនល្អឡើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post