header ads

Sponsor

ក្រោយពីមានការចុះផ្សាយថាតារាចម្រៀងនិយមលេងស្ទីលសិចស៊ី រតនៈ ពិសី ចេញមូលប្បទានប័ត្រគ្មានទឹកប្រាក់ឬ សែកស្អុយចំនួន៤៦០០០ដុល្លារនោះពេលនេះនាងបានចេញមុខឡាយវីដេអូទាំងទឹកភ្នែករៀបរាប់ពីរឿងនេះ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនោះតារាចម្រៀងរូបនេះទម្លាយទាំងទឹកភ្នែកថាទៅសម្តែងនៅប្រទេសបារាំងមានប្រាក់តែ ២១ដុល្លារប៉ុណ្ណោះក្នុងដៃ ។

ជឿជាក់ថាអ្នកតាមដានតារាក្នុងសិល្បៈសុទ្ធតែបានស្គាល់តារាចម្រៀង រតនៈ ពិសី ព្រោះមិនត្រឹមតែមានសម្រស់ស្អាតសិចស៊ីប៉ុណ្ណោះទេថែមទាំងហាយសូរជាខ្លាំង ។ កន្លងមកនាងក៏មានមុខរបរមួយចំនួនបន្ថែមពីលើអាជីពសិល្បៈដែរ ។ ប៉ុន្តែដោយសារការចាញ់បោកកូនតុងទីនបានធ្វើឱ្យ​ រតនៈ ពិសី ធ្លាក់ខ្លួន រហូតនាងបានប្រកាសថានាងទប់លែងជាប់ហើយព្រោះអស់ទ្រព្យពីខ្លួន  ។ តាមរយៈការរៀបរាប់ទាំងទឹកភ្នែកតារាចម្រៀងរូបនេះបានប្រាប់ថាខុនដូ គ្រឿងពេជ្រ និងរបស់របរមួយចំនួននាងបានកាត់កងឱ្យកូនតុងទីនដែលនៅរស់ ។

យ៉ាងណាមិញកាលទៅសម្តែងនៅបារាំងកាលពីមួយរយៈមុននាងមានប្រាក់តែ ២១ដុល្លារក្នុងខ្លួនតែប៉ុណ្ណោះ ។ ក្នុងនោះ រតនៈ ពិសី បានបញ្ជាក់ថានាងមិនមែនទៅកើបប្រាក់ទេគឺទៅធ្វើការច្រៀងក្នុងនាមសប្បុរធម៌ជួយដល់កុមារកំព្រាតែប៉ុណ្ណោះមិនបានយកប្រាក់ឡើយ ។

រតនៈ ពិសី បានប្រាប់ថាការដែលនាងសម្រេចចិត្តទៅសម្តែងនៅប្រទេសបារាំងពេលនោះដោយសារស្ថានភាពរបស់នាងល្អមិននឹកស្មានថាប្រែប្រួលបែបនេះឡើយ ។ រតនៈ ពិសី បានប្រាប់ទៀតថាអ្នកដែលទៅសម្តែងជាមួយនាងបានដឹងកាលទៅប្រទេសបារាំងនាងមិនបានចេញដើរកម្សាន្តឬទៅណាមកណាទេព្រោះមិនចង់ចំណាយច្រើនចង់សន្សំប្រាក់ ។ ដោយសារធ្លាក់ខ្លួនបែបនេះ រតនៈ ពិសី ប្រាប់ថានាងបានកើតជំងឺធ្លាក់ទឹកចិត្តនឹងបានប៉ុនប៉ងគិតខ្លីដល់ទៅពីរដង តែជីវិតមិនទាន់អស់។

ទាក់ទងរឿងចេញមូលប្បទានប័ត្រគ្មានទឹកប្រាក់ឬ សែកស្អុយនោះតារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះទទួលស្គាល់ថាពិតជាបានចេញមែនដោយសារនាងបានខ្ចីប្រាក់ដើម្បីយកមកឱ្យកូនតុងទីនដែលនៅរស់ តែនាងបានសងជាបន្តបន្ទាប់ តែពេលនេះនាងអស់លទ្ធភាពដោយសារការប្រាក់ខ្ពស់។ នាងមិននឹកស្មានថារឿងទាំងអស់ដល់ថ្នាក់នេះទេព្រោះគេបានកាត់យករថយន្តនាងទៅហើយ ។ ការលើកឡើងរបស់ រតនៈ ពិសី បានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រជាច្រើនមានការអាណិតអាសូរព្រោះមិននឹកស្មានថា រតនៈ ពិសី ធ្លាក់ខ្លួនដល់ថ្នាក់នេះឡើយ។ មិនមែនមានតែ រតនៈ ពិសី ទេដោយសារមុខរបរតុងទីនបានធ្វើឱ្យអ្នកសិល្បៈដែលធ្លាប់មានជីវភាពហ៊ឺហាធ្លាក់ខ្លួនជំពាក់បំណុលគេដែលកន្លងមកមានដូចជា សូដា នីតា និង សឿ សុធារ៉ា ជាដើម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post