header ads

Sponsor

ទោះធ្លាប់ឆ្លងកាត់អាពាហ៍ពិពាហ៍ច្រើនដង តែកាន់តែកៀកដល់ថ្ងៃរៀបការលោកស្រី ទ្រី ដាណា កាន់តែបង្ហាញភាពរីករាយ នឹងក្តីរំភើបព្រោះមិនស្មានថាអ្វីៗលឿនបែបនេះឡើយ ។ ប៉ុន្តែអ្នកជំនួញទ្រព្យស្តុករូបនេះអះអាងនឹងមិនអាចទ្រាំបានប្រសិនស្វាមីមានចិត្តមិនស្មោះត្រង់ព្រោះលោកស្រីមិនចូលចិត្តបុរសបែបនេះឡើយ។ «ប្តីស្រឡាញ់ងាប់ចោល តែមានស្រីដឹងតែតេវហើយ »នេះជាការលើកឡើងរបស់លោកស្រី ទ្រី ដាណា។

ជាមួយនឹងការទទួលស្គាល់ថាខ្លួនកំពុងមានក្តីសុខក្តី តែលោកស្រី ទ្រី ដាណា បាននិយាយថាអ្វីៗអាចនឹងមានការប្រែប្រួលព្រោះមានដើមដំបូងក៏មានទីបញ្ចប់ដែរ ។ សម្រាប់លោកស្រីត្រូវការក្តីសុខនិងមនុស្សស្មោះត្រង់ដូចដឹងស្រាប់ហើយថានៅទីនោះមិនខ្វះគ្រប់យ៉ាងមានអស់ហើយ ត្រូវការតែភាពស្មោះត្រង់តែប៉ុណ្ណោះហើយបើនៅជាមួយគ្នាមិនកើតខ្លាចតែអ្នកនោះមានភាពលោភលន់ និងអំណួតពេក ។ ក្នុងនោះលោកស្រីទទួលស្គាល់ថាលោកស្រីមានក្តីសុខខ្លាំងណាស់ តែមិនអាចជៀសផុតជីវិតប្តីប្រពន្ធមានសប្បាយមានទុក្ខមិនខុសពីចានក្នុងរាវគង់តែប៉ះទង្គិច។ប៉ុន្តែធ្វើម៉េចរស់នៅជាមួយគ្នាឱ្យមានស្នាមញញឹមសប្បាយច្រើនជាងយំ និងចេះយោគយល់គ្នាទៅគ្រប់គ្រាន់ហើយ។

ជាចុងក្រោយលោកស្រី ទ្រី ដាណា បានបញ្ជាក់ថាសម្រាប់លោកស្រីប្រសិនបើប្តីមិនកំលោះលោកស្រីមិនយកទេហើយលោក រាជ្ជសាល អាចនិយាយថាសំណាងព្រោះលោកស្រីមិនមានពាក់ព័ន្ធនរណាទាំងអស់។ រស់នៅជាមួយលោកស្រីគឺសប្បាយបើរកស៊ីគឺរកផ្សេងគ្នា ។ ងាកមកលោក រស់ រាជ្ជសាល ឯណេះវិញបានបង្ហោះសារខ្លីៗដែលមានអត្ថន័យថា «ក្តីសុខ កើតចេញពីទង្វើល្អៗ នឹងភាពស្មោះត្រង់» «ជីវិតបងមានន័យគឺមានអូនក្បែរបង»ជាដើម ។ក្នុងនោះក៏មានហ្វេន ហ្វេន ជាច្រើនបានជូនពរឱ្យអ្នកទាំងពីរស្រឡាញ់គ្នាជារៀងរហូតផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post