header ads

Sponsor

មិនអាចទ្រាំជាមួយនឹងការចែកចាយព្រះធម៌កាន់តែខុសជាច្រើនលើកច្រើនសារនោះពេលនេះភរិយាតារាសម្តែង ស៊ុក សុភា អ្នកនាង សារីណា បានចេញមុខទម្លាយរឿងរ៉ាវខ្លះៗចំពោះអតីតសង្ឈល្បី សាន សុជា ។ មិនតែប៉ុណ្ណោះអ្នកនាង សារីណា បាននិយាយថាលោក សាន សុជា គួរតែឈប់ចែកចាយព្រះធម៌គួរតែងាកមកផ្សព្វផ្សាយពីចិត្តសាស្ត្រវិញព្រោះលោកពូកែជំនាញនេះជាង ។ 

អ្វីដែលគួរកត់សម្គាល់អ្នកនាង សារីណា បាននិយាយថាកាលដែលចេញមុខឡាយវីដេអូនិយាយពីលោក សាន សុជា នេះមិនមែនចង់វាយប្រហារឬចង់ល្បីដើម្បីទាក់ទាញអ្នកមើលឬយ៉ាងណាទេពោលអ្នកនាងឃើញខុសថាខុសឃើញត្រូវថាត្រូវ ។

អ្នកនាង សារីណា ដែលសព្វថ្ងៃកំពុងរស់នៅទឹកដីអូស្ត្រាលី ជាមួយលោក សាន សុជា និងភរិយា នោះបានលើកឡើងថា ពេលនេះលោក សាន សុជា កំពុងធ្លាក់ជ្រោះកុំរុញឱ្យធ្លាក់ទៀតព្រោះលោកក៏ធ្លាប់ជាបុគ្គលដែលមានឈ្មោះល្បីនិងមានប្រយោជន៍នៅក្នុងសង្គមគ្រាន់តែពេលនេះលោកកំពុងដើរខុសផ្លូវ។អ្នកនាង សារីណា បានបន្ថែមថាប្រសិនមិនទទួលផលប្រយោជន៍តើលោក សាន សុជា នឹងនៅតែបន្តលះបង់ចែកចាយព្រះធម៌ដែរទេ?អ្នកនាង សារីណា ថាលោក សាន សុជា កំពុងលក់ផ្លូវលក់ការគាំទ្រទាំងពីរនាក់ប្តីប្រពន្ធហើយបើនៅតែបន្តចែករំលែកអ្វីដែលធ្វើឱ្យខ្មែរឈ្លោះគ្នាលោកគួរតែឈប់ធ្វើហើយងាកមកចែកពីបទពិសោធន៍ផ្នែកចិត្តសាស្ត្រព្រោះអ្នកនាង សម្លឹងឃើញថាលោកមានជំនាញចិត្តសាស្ត្រធ្វើឱ្យមនុស្សមានភាពរឹងមាំច្រើនជាង ។ 

អ្នកនាង សារីណា បានរំឮកឡើងវិញថាកាលនៅជាសង្ឈនៅប្រទេសអូស្ត្រាលីលោក សាន សុជា មិនបានស្នាក់នៅវត្តជាមួយព្រះសង្ឈដទៃទេ លោកជួលផ្ទះស្នាក់នៅផ្សេងមួយអង្គឯងដែលជារឿងដែលខុសច្បាប់ ។ អ្នកនាង បន្តទៀតថាអ្នកណាថា សាន សុជា មិនយកបច្ច័យ?ជាការពិតលោកមិនទទួលបច្ច័យផ្ទាល់មែន តែនៅពីក្រោយលោកទទួលយក។

 កូនសិស្ស លោក សាន សុជា ជាអ្នកប្រាប់អ្នកនាងដោយផ្ទាល់ ពោលលោក សាន សុជា បានធ្វើឱ្យកូនសិស្សខកចិត្តដើរចេញច្រើនណាស់ ។មួយវិញទៀតអ្នកនាង សារីណា បាននិយាយថា តើការលាចាកសិក្ខាបទរបស់លោក សាន សុជា តែម្នាក់ឯងដោយតក់ក្រហល់បែបនេះត្រឹមត្រូវដែរទេ? ការដែលលើកឡើងនេះអ្នកនាងគ្រាន់តែចង់សួរថាតើការនៅជាព្រះសង្ឈលោក សាន សុជា បានអនុវត្តន៍ត្រឹមត្រូវទៅតាមព្រះធម៌ដូចអ្វីដែលលោកធ្លាប់ទេសនាដែរទេ? ជាចុងក្រោយភរិយាអតីតតារាសម្តែងលោក ស៊ុក សុភា ថាប្រសិនលោក សាន សុជា មិនចែកចាយអ្វីដែលធ្វើឱ្យសង្គមមានភាពរញ៉េរញ៉ៃទេអ្នកនាងក៏មិនមកខ្វល់ខ្វាយអ្វីដែរព្រោះអ្នកនាងក៏មានការងារជំនួញនៅក្នុងដៃដែរ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post