យុវជន ធុច សាលី ដែលអ្នកលេងបណ្តាញសង្គមជាច្រើនស្គាល់ថាជាអតីតកុមារខ្មែរម្នាក់ដែលមានសមត្ថភាពចេះនិយាយច្រើនភាសានិងជាអ្នកលក់វត្ថុអនុស្សាវរីយ៍នៅលើទឹកដីអង្គរ ។ពេលនេះយុវជនរូបនេះបានត្រឡប់មកស្រុកកំណើតវិញនឹងបានបង្ហាញវត្តមាននៅក្នុងការងារសម្តែងជាបន្តបន្ទាប់ ។ ថ្មីៗនេះគេបានឃើញយុវជន ធុច សាលី បានសម្រេចភ្ជាប់ពាក្យជាមួយគូស្នេហ៍ថែមទាំងបានចូលគ្នាទិញរថយន្តរួមគ្នា ហើយទៅថ្ងៃក្រោយអ្នកទាំងពីរក៏មានបំណងទិញផ្ទះផងដែរ ។
គេចាំបានថា ធុច សាលី បានទទួលអាហាររូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិនកាលពីឆ្នាំ ២០១៩ តែបានត្រឡប់មកស្រុកកំណើតវិញនៅក្នុងឆ្នាំ ២០២២ ។ សព្វថ្ងៃយុវជនរូបនេះមានអាយុ ២១ឆ្នាំ និងបានបន្តការសិក្សាឆ្នាំទីពីរជំនាញ Business ហើយក្រៅពីការសិក្សា ធុច សាលី ក៏បានបង្ហាញវត្តមាននៅក្នុងការសម្តែងរឿងខ្លីៗផងដែរ ។ អ្វីដែលចាប់អារម្មណ៍ប្រមាណជាបីថ្ងៃមុននេះក៏មានការទម្លាយថា យុវជនរូបនេះបានសម្រេចចិត្តភ្ជាប់ពាក្យជាមួយកញ្ញា គីមមួយ ជាដៃគូសម្តែងរួមគ្នាដែលមានវ័យទើបតែ១៩ឆ្នាំក្រោយពីបានស្គាល់និងបានសម្តែងរួមគ្នាជិតមួយឆ្នាំ ។ ទោះមិនបានប្រាប់ពីគម្រោងរៀបការក្តី តែ ធុច សាលី និងគូដណ្តឹងបានទិញរថយន្តរួមគ្នាហើយជំហានបន្ទាប់ថែមទាំងមានគម្រោងទិញផ្ទះថែមទៀត ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្រោយពីយុវជន ធុច សាលី បានបង្ហាញមុខគូស្នេហ៍នៅក្នុងបណ្តាញសង្គមនឹងបានសម្រេចចិត្តភ្ជាប់ពាក្យទាំងវ័យក្មេង នោះបានធ្វើឱ្យមានការរិះគន់ដល់យុវជនរូបនេះថាតាំងពីស្រឡាញ់គ្នាមកមិនបានជួយសង្គមអ្វីទេ។ជុំវិញរឿងនេះយុវជន ធុច សាលី បានរៀបរាប់ថាខ្លួនបានជួយសង្គមច្រើនណាស់ហើយក៏មានស្គាល់កម្ពុជាច្រើនណាស់ដែរ។ ក្នុងនោះយុវជនរូបនេះបានលើកឡើងថាកាលទៅរៀននៅប្រទេសចិនខ្លួនធ្លាប់ឡើងឆាកដ៏ធំនៅប្រទេសចិននឹងបានជួបសំណេះសំណាលជាមួយអ្នកមានៗនៅប្រទេសចិនជាច្រើនហើយពួកគេឱ្យតម្លៃណាស់ព្រោះគេយល់ថាខ្លួនជាធនធានមួយរូប។ យុវជន ធុច សាលិ ថាមិនមានអ្វីខុសទាស់ទេគ្រាន់តែខ្លួនស្នេហានោះ៕