header ads

Sponsor

ទោះវ័យចេះតែកើនទៅមុខក្តី តែចុងក្រោយនេះគេសម្គាល់ឃើញរូបរាងក៏ដូចជាសម្រស់របស់តារាចម្រៀង ពេជ្រ សោភា កាន់តែស្រស់ស្អាតនិងមើលទៅក្មេងជាមុនថែមទៀត ជាពិសេសក្រោយពីនាងបានធ្វើការវះកាត់ស្លាបច្រមុះ ។ ភាពស្រស់ស្អាតរបស់តារាចម្រៀងប្រចាំផលិត កម្មហង្សមាសរូបនេះបានធ្វើឱ្យមានការលើកឡើងថានាងកែសម្រស់ឱ្យស្អាតបែបនេះដើម្បីផ្គាប់ចិត្តតារាសម្តែង ឆឹម សក្កដា ជាអនាគតស្វាមី។  ប៉ុន្តែ ពេជ្រ សោភា បានចេញមុខលើកឡើងទាំងមិនពេញចិត្តថានាងមិនបានផ្គាប់ចិត្ត ឆឹម សក្កដា ទេ។

តារាចម្រៀង ពេជ្រ សោភា បានប្រកាសថានាងពិតជាបានកាត់ស្លាបច្រមុះពិតមែន តែសម្រាប់ការវះកាត់កែដើមទ្រូងនោះនាងមិនបានកែទេហើយក៏គ្មានបំណងនឹងធ្វើដែរ ។ បន្ថែមពីនេះតារាចម្រៀងដែលមានប្រជាប្រិយភាពមិនចេះរីងស្ងួតរូបនេះបានច្រានចោលការលើកឡើងថានាងកែសម្ជស្សដើម្បីផ្គាប់ចិត្តលោក ឆឹម សក្កដា ជាគូដណ្តឹង ។ ពេជ្រ សោភា បានលើកឡើងថាស្រីណាអីក៏វេទនាធ្វើខ្លួនផ្គាប់ផ្គុនប្រុសសម្រាប់នាងមិនមែនជាប្រភេទមនុស្សស្រី ដែលអត់ប្រុសដង្ហើមដកលែងកើតនោះទេ ។ នាងមិនជាមិនចូលចិត្តការនិយាយថាធ្វើខ្លួនដើម្បីផ្គាប់ចិត្តមនុស្សប្រុសព្រោះនាងធ្វើខ្លួនដើម្បីផ្គាប់ចិត្តខ្លួនឯងប៉ុណ្ណោះ ។ពេជ្រ សោភា ដាក់ចំៗថាសម្រាប់នាងមនុស្សប្រុសមិនមានអីអស្ចារ្យទេ បងប្អូននិងគ្រួសារទៅវិញទេដែលមានន័យជាង ។

ពេជ្រ សោភា ត្រូវបានគេចាត់ទុកជាតារាចម្រៀងចាស់វស្សានៅក្នុងផលិតកម្មហង្សមាសដែលទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់អ្នកគាំទ្រជាច្រើន ។ ចុងក្រោយនេះតារាចម្រៀងរូបនេះបានព្យាយាមរិះរកស្ទីលរៀបចំខ្លួនយ៉ាងទាក់ទាញដែលមើលទៅពិតជាទាន់សម័យនិងក្មេងមិនចាញ់តារារួមទ្រនំស្រករក្រោយនោះទេ ។យ៉ាងណាមិញមួយឈុតៗមិនថាបុរាណឬសម័យចេញមកពិតជាទាក់ទាញជាខ្លាំង ។ អ្វីដែលកត់សម្គាល់ដ្បិតបានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរជាមួយលោក ឆឹម សក្កដា ទៅហើយក្តី តែរហូតមកដល់ពេលនេះគេមិនទាន់ឃើញតារាចម្រៀងរូបនេះទម្លាយពេលវេលាល្អនៅក្នុងថ្ងៃជ័យនោះទេខណៈហ្វេនហ្វេនជាច្រើនរង់ចាំសាទរនៅក្នុងថ្ងៃមង្គលរបស់គូស្នេហ៍អ្នកសិល្បៈមួយគូនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post