header ads

Sponsor

បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈពេលនេះរឿងរ៉ាវរបស់លោក ឌួង ឆាយ និង អតីតភរិយា បានផ្ទុះសារជាថ្មីនៅក្នុងបណ្តាញសង្គមក្រោយពីអនាគតភរិយារបស់លោកបានបោះពាក្យចំៗឱ្យអ្នកនាង ដេត ម៉ាលីណា ថា«ខ្ញុំមិនមែនម្ដាយបង្កើតក៏ខ្ញុំមើលថែទាំងយប់ទាំងថ្ងៃ អ្នកជាម្ដាយបង្កើតបែរជាដើរផឹកស៊ីចូលក្លឹបវិញ »។តែត្រូវអ្នកនាង ដេត ម៉ាលីណា តបវិញភ្លាមៗថា«មិនចេះប្រើហឹង្សានិងធ្វើឱ្យកូនមានសម្ពាធផ្លូវចិត្ត...»

គេចាំបានថាកាលពីថ្ងៃទី ១៣ កន្លងទៅលោក ឌួង ឆាយ បានបង្ហោះសារនៅក្នុងបណ្តាញសង្គមក្រោយពីកូនប្រុសទីពីររបស់លោកមានជំងឺគ្រុនឈាម ។ ក្នុងនោះលោកបានរៀបរាប់ថា «អាណិតកូនប្រុសខ្ញុំណាស់ឈឺគ្រុនឈាមបួនថ្ងៃហើយមិនទាន់ធូរ។ពេលកូនឈឺគឺពុកនិងម៉ាក់មីងនៅមើលថែក្បែរកូនរហូត24/7 ម៉ោង។

ឆាប់ជាណាកូនប្រុសពុកឆាប់បានចូលសាលារៀនវិញ ។ សាររបស់លោក ឌូង ឆាយ ត្រូវបានអតីតភរិយាអ្នកនាង ដេត ម៉ាលីណា បានតបតវិញដោយរៀបរាប់ពីដើមហេតុយ៉ាងវែងនឹងបានបញ្ជាក់ថាអ្នកនាងបានបែកពីកូនប្រុសកន្លះឆ្នាំហើយ ។ ឆ្លើយតបជាមួយអ្នកនាង ដេត ម៉ាលីណា គេបានឃើញអនាគតភរិយាវ័យក្មេងរបស់លោក​ ឌួង ឆាយ បានចេញមុខបង្ហោះសារយ៉ាងចាក់ដោតថា «មនុស្សខ្វាក់ភ្នែកនៅដឹងអ្នកណាធ្វើល្អចំពោះខ្លួនតែមនុស្សខ្វាក់ចិត្តមើលមិនឃើញគេល្អនោះទេ ខ្ញុំមិនមែនម្ដាយបង្កើតក៏ខ្ញុំមើលថែរទាំងយប់ទាំងថ្ងៃ អ្នកជាម្ដាយបង្កើតបែជាដើផឹកស៊ី ចូលក្លឹបវិញ»?

ជុំវិញការបង្ហោះពាក្យរបស់អនាគតភរិយាលោក ឌួង ឆាយ ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅបញ្ចេញមតិវែកញែកព្រោងព្រាត ។ មិនរង់ចាំយូរអ្នកនាង ដេត ម៉ាលីណា បានតបវិញថា «Single momខ្ញុំជាម្ដាយចេះផឹក ចេះចូលក្លិបចេះដើរលេង ចេះរកស៊ីធ្វើការចេះលេខ1shopping ចេះមានពេលសំរាប់កូននិងគ្រួសារនិងខ្លួនឯង តែមិនចេះហឹង្សាលើកូន មិនធ្វើអោយកូនមានសំពាធផ្លូវចិត្ត មិនធ្វើអោយកូនស្រក់ទឹកភ្នែក mummy love so much u my strong smart son for me»។ នេះជាលើកដំបូងដែលគេបានឃើញគូដណ្តឹងរបស់លោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា បោះពាក្យឱ្យគ្នាចំៗបែបនេះ។ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post