ពិតជាដូចអ្វីដែលអ្នកគាំទ្របានសង្ស័យមែនពេលនេះតារាសម្តែងរូបសង្ហាលោក សេង មង្គល ប្រហែលជាមិនមានឱកាសក្លាយជាBAសម្រាប់ផលិតផលលោកស្រី ទ្រី ដាណា ទៀតបានឡើយតាមរយៈការព្រលយពាក្យបែបនេះរបស់ សេង មង្គល ។ យ៉ាងណាមិញលោក សេង មង្គល បាននិយាយថាលោកនឹងឈប់ឡាយវីដេអូប្រសិនបញ្ចប់កិច្ចសន្យានៅក្នុងការឃោស នាផលិតផលលោកស្រី ទ្រី ដាណា ។
គេចាំបានថាលោក សេង មង្គល បានក្លាយជាBA ឱ្យផលិតផលលោកស្រី ទ្រី ដាណា ។ មិនតែប៉ុណ្ណោះលោកក៏បានចូលរួមសម្តែងរឿងនិងបង្ហាញសកម្មភាពរួមគ្នាជាមួយថៅកែស្រី ជាច្រើន ហើយដោយសារភាពស្អិតរមួតរបស់អ្នកទាំងពីរបានធ្វើឱ្យអ្នកតាមដានជាច្រើនសង្ស័យថាលោកស្រី ទ្រី ដាណា និង សេង មង្គល អាចជាដៃគូលើសពីថៅកែនិងកូនចៅ ។
ប៉ុន្តែអ្វីៗផ្ទុយពីការពិតដោយនៅក្នុងថ្ងៃ០៩ កន្លងទៅលោកស្រី ទ្រី ដាណា បានភ្ជាប់ពាក្យជាមួយកំលោះរូបសង្ហាវ័យក្មេង រស់ រាជ្ជសាល នឹងមានគម្រោងចូលរោងការនៅក្នុងថ្ងៃទី ០៣ ខាងមុខនេះថែមទៀត ។
ដោយសារគូដណ្តឹងរបស់អ្នកជំនួញរូបនេះជាអ្នកសិល្បៈនឹងមានរូបសង្ហា ទៀតនោះធ្វើឱ្យមានការលើកឡើងថាលោក សេង មង្គល ប្រហែលជាមិនអាចបន្តកិច្ចសន្យាជាBA ឱ្យលោកស្រី ទ្រី ដាណា ទៀតទេ ។ ស្របលោកស្រី ក៏បានបញ្ជាក់ថានឹងមិនបន្តការលេងស្និទ្ធស្នាលជាមួយបុរសណាទៀតព្រោះពេលនេះខ្លួនមានស្វាមីហើយ ។
អ្វីៗកាន់តែបញ្ជាក់ច្បាស់ដោយតារាសម្តែងដែលមានដើមកំណើតមកពីខេត្តបាត់ដំបង សេង មង្គល បានព្រលយថាលោកនឹងបញ្ចប់ការឡាយវីដេអូព្រោះក្រោយចប់កិច្ចសន្យាប្រម៉ូតផលិតផល តែលោកនៅតែបន្តបង្ហោះរូបភាពនិងសកម្មភាពជាធម្មតា ។ លោក សេង មង្គល ថាបើចប់ការឃោសនាហើយឡាយវីដេអូអ្វីទៀត តែប្រសិនបើបងប្អូនគាំទ្រខ្លាំងលោកអាចនឹងឆ្លៀតបន្តជជែកលេងតាមរយៈការឡាយវីដេអូនេះ ។បន្ថែមពីនេះលោក សេង មង្គល ថាលោកបន់ឱ្យតែមានការបន្តកិច្ចសន្យាគ្រាន់នឹងបានលុយ...។ តាមរយៈពាក្យសម្តីរបស់ សេង មង្គល គេជឿជាក់ថាលោកប្រហែលមិនអាចទប់តំណែងជាBA ទៀតទេ៕