header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះគេបានឃើញស្រីស្អាតសាច់ខ្ចី សេង សុខឃីម បានបង្ហាញវីដេអូដែលនាង និងអតីតគូស្នេហ៍ នាយចឺម ច្រៀងរួមគ្នាយ៉ាងរីករាយហាក់មិនមានការប្រកាន់ខឹងរឿងអតីតកន្លងមកនោះទេ ។ ក្នុងនោះក៏មានការសង្ស័យថាតិចស្ងាត់ៗអ្នកទាំងពីរបង្កាត់ភ្លើងស្នេហ៍ជាថ្មីទេដឹង ?

ចាប់តាំងពីចែកផ្លូវជាមួយ នាយចឺម សេង សុខឃីម ហាក់មិនសូវមានទីផ្សារសិល្បៈផុសផុលដូចមុនទេពោលចុងក្រោយនេះនាងក៏មិនសូវបង្ហាញមុខនៅក្នុងការងារសិល្បៈដែរស្របមួយរយៈមុនអ្នកមេម៉ាយរូបនេះបានបង្ហាញរូបភាពពពោះតែមិនបានបញ្ជាក់ច្បាស់លាស់ថាឪពុកកូនក្នុងផ្ទៃជាអ្នកណានោះឡើយ ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះស្រីស្អាត សេង សុខឃីម បានលេចមុខជាថ្មីជាមួយរូបរាងឡើងសាច់ជាងមុន តែសម្រស់មិនប្រែប្រួលនោះទេ ។

ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែកត់សម្គាល់នោះថ្មីៗនេះនាងបានបង្ហាញវីដេអូច្រៀងឆ្លើយឆ្លងគ្នាជាមួយ EX នាយចឺម នៅក្នុងបណ្តាញសង្គមដោយទឹកមុខរីករាយបើមិនប្រាប់ស្មានថាពួកគេត្រូវរ៉ូវគ្នាជាថ្មីវិញ ។​ប៉ុន្តែយ៉ាងណាវីដេអូច្រៀងឆ្លើយឆ្លងនោះត្រូវបានស្រីស្អាត សេង សុឃីម លុបចោលទៅវិញហើយ។

គួររំឮកថាទោះមិនមានរូបរាងខ្ពស់សង្ហាសាច់ដុំកង់ៗក្តី តែ នាយចឺម ជាបុរសដែលមានសំណាងនិងមានមន្តស្នេហ៍មិនធម្មតា។ ជាក់ស្តែងបើទោះចែកផ្លូវគ្នាជាមួយអតីតក្តី តែនាយនៅតែបន្តរាប់អានអតីតរបស់ខ្លួនទាំងអស់ហើយពេលខ្លះថែមទាំងបានរួមការងារជាមួយគ្នាថែមទៀត ។

កន្លងមក នាយចឺម ធ្លាប់បានបញ្ជាក់ប្រាប់ថាមូលហេតុដែលនាយ និងអតីតគូស្នេហ៍នៅតែមើលមុខគ្នាចំដោយសារនាយជាមនុស្សល្អ ជាពិសេសក្រោយស្គាល់គ្នាអតីតគូស្នេហ៍សុទ្ធតែមានឈ្មោះបោះសំឡេងទាំងអស់ ។កន្លងមក នាយចឺម ធ្លាប់និយាយថាឱ្យជួយគាំទ្រ សេង សុខឃីម បើទោះពួកគេបែកគ្នាក្តី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post