header ads

Sponsor

ថ្មីៗនេះមានការចាប់អារម្មណ៍ខ្លាំងក្រោយឃើញតារាចម្រៀងលោក មាស សាលី បានបង្ហោះសារមួយដែលស្តាប់ហើយពិតជាចាក់ដោតជាខ្លាំង។ការលើកឡើងរបស់លោកហាក់បង្ហាញពីការហួសចិត្តក្រោយឃើញបងប្អូនជាច្រើនបាននាំគ្នាដួសទឹកនៅមុខវត្តមួយដើម្បីយកមកផឹកនិងប្រើប្រាស់ព្យាបាលជំងឺដែលពួកគាត់គិតថាជាទឹកស័ក្តិសិទ្ធ។

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានជ្រាបហើយថាកាលពីពេលថ្មីៗនេះគេបានឃើញវីដេអូមួយដែលមានការចែករំលែកព្រោងព្រាតក្រោយឃើញប្រជាពលរដ្ឋជាច្រើនបាននាំគ្នាទៅដងទឹកនៅមុខវត្តត្រពាំងគង ក្រោយពេលព្រះអង្គ ច័ន្ទ មុន្នី គង់នៅលើទូកបក់ផ្លិតហើយនិមន្តជុំវិញបរិវេណស្រះទឹកនេះ ។

ប្រជាពលរដ្ឋជាច្រើនដែលបានដងទឹកនោះបានលើកឡើងស្រដៀងគ្នាថាជាទឹកស័ក្តិសិទ្ធដែលអាចព្យាបាលជម្ងឺជាច្រើនមុខរបស់ពួកគាត់ ។ ម្នាក់បានលើកឡើងស្រដៀងគ្នាថាយកទៅផឹកនិងប្រើប្រាស់ផ្សេងៗ ។ ជាមួយនឹងរូបភាពបែបនេះគេបានឃើញតារាចម្រៀង មាស សាលី ដែលសព្វថ្ងៃកំពុងរស់នៅសហរដ្ឋអាមេរិកនោះបានបញ្ចេញសារដែលស្តាប់ទៅពិតជាមានអត្ថន័យចាក់ដោតជាខ្លាំង ។

លោក មាស សាលី ថា« នាំគ្នាសើចឥណ្ឌារឿងដួសទឹកក្នុងទន្លេគង្គាផឹកដើម្បីព្យាបាលកូវីត តែឥឡូវកម្មតាមទាន់ហើយ បក់កន្លែងណាដួសផឹកកន្លែកហ្នឹងព្យាបាលជំងឺរាប់រយមុខ..»ឆ្លើយតបជាមួយការខមិនអ្នកគាំទ្រលោក មាស សាលី បានលើកឡើងថាលោកមិនខ្វល់ជាមួយនឹងការរិះគន់ចំពោះសារដែលលោកបង្ហោះទេ ព្រោះមិនចង់ឱ្យមានការរងទុក្ខជាន់លើទុក្ខ ។ ក្នុងនោះក៏មានការលើកឡើងពីសំណាក់អ្នកគាំទ្រថាលោក ​មាស សាលី ជាសិល្បករម្នាក់ដែលចូលចិត្តនិយាយពាក្យពិតហើយក៏មិនសូវមានអ្នកសិល្បៈណាហ៊ាននិយាយបែបនេះជាសាធារណៈដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post