តាមរយៈសកម្មភាពមួយចំនួនរបស់ លោក បូរ ភ័កត្រា ជាពិធីករនៅក្នុងផេក រំដួលធីវី ដែលជាចំណែកមួយជួយដល់សង្គមតាមរយៈការឈ្មុសឈ្មុលរកជំនួយដើម្បីជួយដល់អ្នកទីទ័លខ្វះខាតយ៉ាងពិតប្រាកដ ។ ទង្វើរបស់លោកក៏ត្រូវបានមហាជនមួយភាគធំ គាំទ្រនឹងចង់ឱ្យក្រសួងដែលពាក់ព័ន្ធផ្តល់ជាការលើកទឹកចិត្តដល់បុគ្គលប្រភេទនេះដើម្បីឱ្យពួកគាត់កាន់តែមានតម្លៃនៅក្នុងការងារផ្សព្វផ្សាយ។
ដោយសារបច្ចុប្បន្នជាសម័យបច្ចេកវិទ្យាទំនើបដូច្នេះព័ត៌មានជាច្រើនត្រូវបានចែករំលែកនៅតាមបណ្តាញសង្គមជាច្រើន តែព័ត៌មានខ្លះត្រូវបានគេឃើញថាជាការបំពុលសង្គម ហើយខ្លះទៀតបានផ្តល់ជាប្រយោជន៍ក៏ដូចជាចំណេះដឹងនានាដល់អ្នកទស្សនា។ តួយ៉ាងមួយរយៈចុងក្រោយនេះមានការចាប់អារម្មណ៍ចំពោះផេករំដួលធីវីដែលមានលោក បូរ ភ័កត្រា ជាពិធីករ ដែលបានចុះផ្សព្វផ្សាយ និងចែករំលែកនូវរឿងរ៉ាវជាច្រើន។ ប៉ុន្តែសកម្មភាពដែលផុសផុលនឹងទទួលបានការគាំទ្រខ្លាំងនោះគឺលោកបានចុះទៅជួបអ្នកដែលមានជីវភាពក្រខ្សត់ និងបានស្វះស្វែងដើម្បីផ្តល់ជាជំនួយជួយដល់ពួកគាត់ដល់ដៃយ៉ាងប្រាកដ នឹងបានជួយដល់ក្មេងៗឱ្យបានបន្តការសិក្សាថែមទៀត។
សកម្មភាពផ្សព្វផ្សាយក៏ដូចជាទឹកចិត្តរបស់លោក បូរ ភ័ក្រត្រា កំពុងផ្ទុះនូវការកោតសរសើរនិងគាំទ្រពីសំណាក់មហាជនជាអ្នកលេងបណ្តាញសង្គមជាច្រើន។ បន្ថែមពីនោះក៏មានការបញ្ចេញមតិពីសំណាក់មហាជនថាលោក បូរ ភ័កត្រា គួរតែត្រូវបានក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងព័ត៌មានគួរតែមានការផ្តល់តម្លៃដល់រូបលោកក្រោមរូបភាពណាមួយដើម្បីឱ្យ ស័ក្តសមជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកនាពេលកន្លងមក ជាពិសេសកាន់តែធ្វើឱ្យពិធីករលោក បូរ ភ័កត្រា មានទឹកចិត្ត ព្រោះថាការងាររបស់លោកក៏បានជួយជាប្រយោជន៍ដល់សង្គមមួយផ្នែកដែរ៕