header ads

Sponsor

ជឿជាក់ថាមហាជនដែលជាអ្នកលេងបណ្តាញសង្គមសុទ្ធតែបង្ហាញនូវភាពភ្ញាក់ផ្អើលក្រោយពីបានឃើញភ្ញៀវកិត្តិយសដែលបានចូលរួមនៅក្នុងកម្មវិធីរៀបមង្គលការរបស់លោកស្រី ទ្រី ដាណា សុទ្ធតែជាអ្នកមានមុខមាត់នៅក្នុងសង្គមរួមទាំងអ្នកសិល្បៈផងដែរ ។ តែអ្វីដែលភ្ញាក់ផ្អើលនោះគឺការបង្ហាញវត្តមានអ្នកនាង ស្រីអូន និងអ្នកជំនួញអនឡាញ Love Riya ដែលមើលទៅពួកគេមានភាពស្និទ្ធស្នាលជាខ្លាំង ។

គេចាំបានថាកន្លងមកថៅកែពេជ្រ ទ្រី ដាណា និងអ្នកនាង​ ស្រីអូន ធ្លាប់មានរឿងរ៉ាវចម្រូងចម្រាស់នៅក្នុងបណ្តាញសង្គមផ្ទុះផ្អើលបណ្តាញសង្គមហើយក្នុងនោះក៏មាន ហ្វេន ហ្វេន ជាច្រើនបានចេញមុខការពារពួកគេរៀងខ្លួន។ តែក្រោយមករឿងរ៉ាវរបស់អ្នកជំនួញទាំងពីរក៏បានស្ងប់ស្ងាត់ទៅវិញ។មិនខុសពីអ្នកនាង ស្រីអូន ប៉ុន្មានដែរ អ្នកនាង​ Love Riya ក៏ធ្លាប់ត្រូវបានលោកស្រី ទ្រី ដាណា ឌឺដងឱ្យកាលពីអ្នកនាងចេញមុខចេញមាត់ជួយយកអាសារ លោកស្រី  ទ្រី សុផានិត ជាបងស្រីថៅកែពេជ្រ ទ្រី ដាណា ដែលបានសន្លប់ទៅមន្ទីរពេទ្យកាលអំឡុងបងប្អូនទាំងពីរឈ្លោះគ្នាផ្អើលបណ្តាញសង្គមនាពេលកន្លងមក ។ ប៉ុន្តែពេលនេះអ្វីៗបានបញ្ចប់មិនខុសពីពាក្យចាស់ពោលថាក្រោយភ្លៀងមេឃស្រឡះនោះឡើយ ។

ជាក់ស្តែងតាមរយៈពិធីមង្គលការរបស់លោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជសាល កាលពីថ្ងៃទី ០៣ ម្សិលមិញគេក៏បានឃើញវត្តមានរបស់អ្នកនាង Love Riya និង ស្រីអូន ចូលរួមដោយទឹកមុខរីករាយ និងមានភាពស្និទ្ធស្នាលជាខ្លាំង ពោលអ្នកទាំងពីរចូលរួមទាំងក្នុងពិធីហែរជំនួននិងពិធីជប់លៀង។

តាមរយៈរូបភាពទាំងនេះគេស្ទើរមិនជឿថាអ្នកទាំងបីធ្លាប់មានរឿង រ៉ាវជាមួយគ្នានាពេលកន្លងមកនោះទេ ។ ទិដ្ឋភាពត្រូវរ៉ូវគ្នារវាងបុគ្គលជាអ្នកអនឡាញល្បីៗនៅក្នុងបណ្តាញសង្គមក៏ត្រូវបានចែករំលែកពាសពេញបណ្តាញសង្គម។ មហាជនជាច្រើនចូលរួមសាទរដោយមានការលើកឡើងស្រដៀងគ្នាថាពិតជាល្អណាស់ព្រោះចាប់ពីពេលនេះទៅលែងមានភាពរញ៉េរញ៉ៃឈ្លោះឬឌឺដងគ្នានៅក្នុងសង្គមអនឡាញទៀតហើយ ។ ខ្លះទៀតលាន់មាត់ថាសង្គមអនឡាញពោរពេញទៅទៅដោយការសម្តែង តែអ្វីដែលអាណិតគឺហ្វេនៗដែលខំប្រឹងការពារអាយដលរៀងខ្លួនរហូតអ្នកខ្លះឈ្លោះគ្នាដើម្បីការពារអាយដលខ្លួនថែមទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post