header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើនក្រោយដឹងថាតារាចម្រៀងវ័យក្មេង ចាន សុបញ្ញា ដែលជាអតីតម្ចាស់ពាននៅក្នុងកម្មវិធី X Factor Cambodia មានជំងឺប្រចាំកាយប្រមាណជាបីឆ្នាំហើយដែលត្រូវបានគេដឹងថាជាជំងឺទឹកនោមប្រៃ ។ ប៉ុន្តែសព្វថ្ងៃជំងឺមួយនេះរាងធូរស្រាលដោយសារ ចាន់ សុបញ្ញា មានការថែទាំសុខភាពដោយមានការប្រយ័ត្ននៅក្នុងការទទួលទានអាហារជាប្រចាំ ។

បើមើលតាមរូបភាពខាងក្រៅស្ទើរគ្មាននរណាដឹងថាតារាចម្រៀងវ័យ១៨ឆ្នាំ រូបនេះមានជំងឺទឹកនោមប្រៃជាប់ខ្លួនឡើយ ។តាមការលើកឡើងរបស់ ម៉ា ច័ន្ទបញ្ញា តាមរយៈវីដេអូរបស់ អ្នកដឹកនាំនៅក្នុងផលិតកម្មហង្សមាសលោក អេកូ វ៉ាក់សង បានឱ្យដឹងថាខ្លួនមានជំងឺទឹកនោមប្រៃបែបនេះបីឆ្នាំហើយដែលមួយរយៈមុនមានការធ្វើទុក្ខខ្លាំងរហូតធ្វើឱ្យស្រកគីឡូនិងមានការហើមដៃជើង និងមុខមាត់ថែមទៀត ។

ប៉ុន្តែសព្វថ្ងៃជំងឺរបស់ ម៉ា ច័ន្ទបញ្ញា រាងធូរស្រាលដោ យសារតែមានការទទួលទានត្រឹមត្រូវតាមរបបអាហារបស់អ្នកមានជំងឺពោលត្រូវទទួលទានអាហារបែបសាបៗ ជាដើម ។ ដោយសារតែបែបនេះទើបជារឿយៗតារាចម្រៀងដែលមានដើមកំណើតមកពីខេត្តកំពង់ចាមរូបនេះតែងវេចម្ហូបមកជាមួយដោយមិនទទួលទានអាហារខាងក្រៅនោះទេ ។

អ្វីដែលគួរឱ្យកត់សម្គាល់ដ្បិតមានងារជាម្ចាស់ពាននៅក្នុងកម្មវិធី X Factor Cambodia ច្រើនឆ្នាំ ពិតមែន តែ ចាន់ សុបញ្ញា ហាក់មិនទាន់មានជីវភាពល្អប្រសើរនៅឡើយទេបើប្រៀបធៀបតារារួមទ្រនំដែលចូលប្រឡូកស្របាលគ្នា ។តាមរយៈការលើកឡើងរបស់លោក អេកូ វ៉ាក់សង បានឱ្យដឹងថាសព្វថ្ងៃតារាចម្រៀង ម៉ា ច័ន្ទបញ្ញា រស់នៅផ្ទះជួលនឹងទាន់មានលទ្ធភាពទិញរថយន្តផ្ទាល់ខ្លួនជិះដូចតារារៀមច្បងដទៃឡើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post