header ads

Sponsor

មានការបញ្ចេញមតិជាហូរហែរក្រោយបានឃើញស្ត្រីម្នាក់ដែលជា YouTuber ជនជាតិថៃ បានធ្វើដំណើរលើផ្លូវល្បឿនលឿននៅប្រទេសកម្ពុជា ។ ជាមួយនឹងការសរសើរពីភាពស្រស់ស្អាតនៅលើកដងផ្លូវចុងក្រោយ YouTuber រូបនេះបាននិយាយថាផ្លូវចម្ងាយជិត 200KM = 11.97 ដុល្លារ ឃើញថាថ្លៃ។

ថ្មីៗនេះផេកមួយមានឈ្មោះថា Natcha NCS ដែលត្រូវគេស្គាល់ថាជា YouTuber ជនជាតិថៃម្នាក់បានបង្ហោះវីដេអូប្រមាណជាជិតមួយនាទី ។ ដោយស្រ្តីរូបនោះបាននិយាយនៅក្នុងវីដេអូសរសើរពីភាពស្រស់ស្អាតនៅលើផ្លូវល្បឿនលឿន ជាពិសេសឃើញស្លាកពាណិជ្ជកម្មស្រាបៀរក៏ឃ្លានស្រក់ទឹកមាត់ តែចុងក្រោយស្ត្រីជនជាតិថៃរូបនេះបាននិយាយថាផ្លូវចម្ងាយជិត 200KM = 11.97 ដុល្លារ ឃើញថាថ្លៃ។ ការលើកឡើងរបស់ស្ត្រីជនជាតិថៃរូបនេះក៏មានការចូលបញ្ចេញមតិជាច្រើនដែលមានទាំងការគាំទ្រនិងការមិនពេញចិត្តផងដែរ ។

ក្នុងនោះក៏មានការបញ្ចេញមតិថាជាច្រើនដែលមានទាំងជនជាតិខ្មែរនិងជនជាតិថៃ ។ ជនជាតិថៃមួយចំនួនបានលាន់មាត់ថា«ផ្លូវល្បឿនលឿនថ្លៃជាងនៅប្រទេសថៃ»។ ដោយឡែកប្រជាជនខ្មែរមួយចំនួនក៏បានខមិនថា «គាត់រិះគន់ត្រូវហើយព្រោះនៅប្រទេសគាត់ ជិះចម្ងាយនឹង ផ្លូវល្បឿនលឿន តែ 60 ទៅ 90 បាតទេ» «ផ្លូវល្បឿនលឿនស្រុកគេថោកជាងយើងឆ្ងាយមែននឹងបង ខ្ញុំគិតថាគាត់និយាយមិនខុសទេ» តែក៏មានអ្នកខ្លះបានសម្តែងការមិនយល់ស្របដោយបានខមិនថា «បងឯកភាព គាត់និយាយមានចំណុចល្អច្រើនខាងដើមវីដេអូ ប៉ុន្តែចុងវីដេអូគាត់បញ្ចេញអាកប្បកិរិយា សំលេង ទឹកមុខ របៀបចំអកអោយ ប្រទេសយើង។

គោលការណ៍ និង ស្ថានភាពស្រុកទេសមិនដូចគ្នាទេ សេដ្ឋកិច្ច GDP ក៏ខុសគ្នា ដែរ ។ ប៉ុន្តែបើគាត់និយាយធម្មតា ប្រៀបធៀបបែបធម្មតាៗ វាមិនអីទេ ព្រោះវាជាការយល់ឃើញរបស់គាត់ តែនេះគឺគាត់បង្ហាញចេញជាការចំអក តើគាត់ធ្វើក្នុងចេតនាអ្វី ? បើជាតិសាសន៍ដ៏ទៃគេឃើញវីដេអូរបស់គាត់ គេលេងចង់ មកលេងប្រទេសយើង យើងជាអ្នកខាត »។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post