header ads

Sponsor

ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗនេះ ដែលមហាជនមានការចាប់អារម្មណ៍ខ្លាំង ក្រោយពីឃើញអ្នកបើករថយន្តចូលខ្លួនចូលដោះស្រាយជាបន្តបន្ទាប់ ជាក់ស្ដែង ករណីអ្នកបើកឡាន Jeep ដែលបុកកីឡាករវៃសីជម្រើសជាតិស្លាប់នៅខណ្ឌទួលគោក និងករណីថយន្ដ Hammer បុ ..;ក ម៉ូតូប្តីប្រពន្ធកូនប្រុស ស្លា ..;ប់០២នាក់ របួសធ្ងន់០១នាក់ នៅខណ្ឌដូនពេញ ជនសង្ស័យបានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។

មិនបានប៉ុន្មានស្រាប់តែមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស៊េរីទំនើបម៉ាក Ford Raptor ពាក់ស្លាកលេខភ្នំពេញ2BS-6644 និងម៉ូតូ scoopy ពាក់ស្លាកលេខភ្នំពេញ1JK-7036 ដោយម៉ូតូខ្ទេចមួយកំណត់មុខបណ្ដាលឲ្យនារីម្នាក់រងរបួសយ៉ាងដំណំ រួចព្យាយាមបើករត់គេចបាត់មិនទទួលខុសត្រូវ ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្ត Ford ដើម្បីឱ្យចូលខ្លួនមកសារភាព និងដោះស្រាយក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះចំពោះមុខសមត្ថកិច្ច និងអនុវត្តតាមនីតិវិធី បន្ទាប់ពីគេចវេសមិនទទួលខុសត្រូវ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍។។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវភ្នំពេញហាណូយ កែងផ្លូវលេខ១៩៧០ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមឯកសារ បានអោយដឹងថា រថយន្តបង្កហេតុនោះ ម៉ាក FORD RANGER ពាក់ស្លាកលេខ ភ្នំពេញ 2BS-6644 គ្រប់គ្រងដោយ ឈ្មោះ អ៊ឹម អរុណគង់ហុង ស្នាក់នៅភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post