មានការចែករំលែកតៗគ្នាក្រោយបានឃើញវីដេអូលោកស្រី ទ្រី ដាណា បានប្រើពាក្យសម្តីមិនសូវសមរម្យក្នុងពេលទៅទទួលទានអាហារមួយកន្លែងមិនឃើញមានអ្នកបំរើ។ លោកស្រី បានសម្តែងអារម្មណ៍ខឹងសម្បារនឹងប្រើពាក្យថាកុំឱ្យលុយធីបពួកវា១០០ក៏មិនឱ្យ...ក្រោយមិនបានឃើញអ្នកធ្វើការបំរើនៅជិតលោកស្រី ។ ហាក់ទ្រាំមិនបាននូវសម្តីនេះលោកជំទាវ ហាក់ ដាណា បានដាក់មួយឃ្លា«មានដៃមានជើងលើកខ្លួនឯងទៅ...»ធ្វើឱ្យអ្នកគាំទ្រពេញចិត្តគ្រប់គ្នា ។
គួររំឮកដែរថាថ្មីៗនេះគេបានឃើញវីដេអូខ្លីរបស់លោកស្រី ទ្រី ដាណា និងស្វាមីកំពុងទទួលទានអាហារនៅឆ្នេរសមុទ្រមួយកន្លែង ។ ក្នុងនោះលោកស្រី ទ្រី ដាណា បានបង្ហាញការមិនពេញចិត្តដោយមិនឃើញមានអ្នកបំរើនៅចាំជួយយករបស់ដែលខ្វះខាត។ ថៅកែពេជ្ររូបនេះបានបាននិយាយថា«កុំឱ្យលុយធីបពួកវា ម៉ោងលុយធីបមកម៉ោងធ្វើការអត់មានទេ ១០០ក៏មិនឱ្យដែរ អ្នកណាធ្វើការបានឱ្យលុយមិនដែលម៉ែឪអាណាដល់ម៉ោងឱ្យលុយធីបបានមក។កុំឱ្យលុយធីបអញស្អប់ណាស់បើចង់បានលុយអត់មកបំរើម៉ោងចែកលុយមកទាំងអស់។ ជាចុងក្រោយថៅកែពេជ្រដែលត្រូវអ្នកលេងបណ្តាញសង្គមសរសើរថាមានចិត្តសប្បុរសធម៌នោះបានបន្តទៀតថា«ម៉ោងចែកលុយធីបអត់ឱ្យមកទេកូនចៅខ្ញុំធ្វើបាន..»។
ពាក្យសម្តីរបស់លោកស្រី ទ្រី ដាណា បានធ្វើឱ្យលោកជំទាវ ហាក់ ដាណា ដែលជាភរិយារបស់ឯកឧត្តម ហ៊ុន គឹមជាតិ ក្មួយប្រុសអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញមតិថា « ឆ្នេរសុខាSokha ធម្មតា គេរៀបចំតុនឹងចានអោយយើងហើយ គឺគ្មានអ្នកចាំជូតនេះនោះរឺលើកអីបំរើរទេ មានដៃមានជើងលើកខ្លួនឯង ចឹងប្រើកូនចៅផ្ទាល់ខ្លួនទៅ តែបើខ្វះខាតអីរបស់របរអីប្រើប្រាស់ទៀតចាំប្រាប់ទើបគេយកអោយ។
ហើយសំរាប់tip បើអោយដោយក្ដីអាណិតមេត្តាលើអ្នកធ្វើការ អ្នកអត់អោយគ្នាទៅ កុំចាំដល់គេបំរើរយើងបានយើងអោយ »។ ជុំវិញការបញ្ចេញមតិរបស់លោកជំទាវ ហាក់ ដាណា បានធ្វើឱ្យមហាជនជាច្រើនពេញចិត្តស្តូកដោយមានការលើកឡើងស្រដៀងៗគ្នាថាជាធម្មតាតុជាប់ឆ្នេរសមុទ្រមិនមានservice ទេទោះតុនោះមានតម្លៃថ្លៃក៏ដោយមិនថាតំបន់កម្សាន្តនៅឆ្នេរសមុទ្រនៅក្នុងប្រទេសឬក្រៅប្រទេសទេ ។ រហូតអ្នកខ្លះធ្លោយមាត់ថាប្រហែលលោកស្រីទើបមកជាលើកដំបូងទើបបោះពាក្យសម្តីបែបនេះ៕