header ads

Sponsor

ទោះជាកំពុងរស់នៅក្រៅប្រទេសយ៉ាងមានក្តីសុខក្តី តែអតីតតារាសម្តែង សោ ពន្លឺ បែរជាមានការចាប់អារម្មណ៍ខ្លាំងចំពោះប្រទេសកំណើត។តួយ៉ាងថ្មីៗនេះគេបានឃើញអតីតតារាសម្តែងរូបសង្ហាលោក សោ ពន្លឺ  បានធ្លោយមាត់ថាមានស្រីខាតល័ក្ខច្រើនណាស់​តាំងខ្លួនជាជំទាវ​..។

បច្ចុប្បន្នលោក សោ ពន្លឺ កំពុងរស់នៅក្នុងប្រទេសអាមេរិកយ៉ាងមានក្តីសុខជាមួយភរិយានិងកូនៗ តែយ៉ាងណាអតីតតារាសម្តែងរូបនេះក៏តែងតែចុះឡើងមកលេងស្រុកកំណើតផងដែរ ។ ដ្បិតកំពុងរស់នៅប្រទេសជឿនលឿនក្តី តែអតីតតារាសម្តែង សោ ពន្លឺ រូបនេះបែរជាចាប់អារម្មណ៍ចំពោះរឿងខ្លះៗនៅក្នុងស្រុកខ្មែរ។

យ៉ាងណាមិញថ្មីៗនេះលោក សោ ពន្លឺ បានបង្ហោះសារបែបឌឺដងនិងចាក់ដោតតែមានអត្ថន័យចុកៗថា«មានស្រីខាតល័ក្ខច្រើនណាស់​ ដែលតាំងខ្លួនជាជំទាវការតែងតាំងជំទាវដោយខ្លួនឯងគេហៅថាជំទាវអោយគេរិត😂«។ ជុំវិញការបង្ហោះសំណេរបែបកំប្លែងរបស់លោក សោ ពន្លឺ ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិជាហូរហែរហើយក៏មានអ្នកខ្លះថាកុំឱ្យលោកនិយាយត្រង់ពេកខ្លាចមានគេស្អប់ ។

គួរឱ្យដឹងថាលោក សោ ពន្លឺ ជាអតីតតារាសម្តែងដែលមានរូបរាងស្រស់សង្ហាដែលលោកកាន់តែមានប្រជាប្រិយភាពនិងមានអ្នកគាំទ្រខ្លាំងក្រោយពីលោកបានបង្ហាញវត្តមាននៅក្នុងខ្សែចម្រៀង F4ខ្មែរ ជំនាន់ឆ្នាំ២០០០។ លោក សោ ពន្លឺ បានចូលរួមសម្តែងបទ «មិនស្រលាញ់អូនមិនបាន» ដែលជាសំនៀងរបស់លោក ចាន់ សម័យ នឹងចូលរួមសម្តែងដោយលោក ស៊ុក សុភា ព្រីង ច័ន្ទបុត្រ យូ ឌីស្កូ និង កែវ ពេជ្រពិសី ជាតួស្រី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post