header ads

Sponsor

មានការចូលរួមត្រេកអរពីសំណាក់មិត្តភក្តិនិង ហ្វេន ហ្វេន ជាច្រើនក្រោយតារាសម្តែង គឹម លីហ្សា បានបង្ហាញលទ្ធផលថាខ្លួនកំពុងពពោះកូនប្រមាណជា៥សប្តាហ៍។ ការបង្ហាញដំរួយល្អបែបនេះក្រោយពី គឹម លីហ្សា និងស្វាមីត្រូររ៉ូវគ្នាវិញ ។ 
គេចាំបានថា គឹម លីហ្សា ធ្លាប់ប្រកាសបែកបាក់ស្វាមីជាច្រើនដង ។

យ៉ាងណាមិញកាលពីអំឡុងខែមិថុនាកន្លងទៅនាងបានប្រកាសលែងស្វាមីទាំងយប់ដោយមានទាំងលិខិតមេធាវីភ្ជាប់មកជាមួយ។ប៉ុន្តែបើក្រឡេកមើលស្វាមីរបស់នាងហាក់មិនមានប្រតិកម្មអ្វីទាំងអស់ លោក នៅតែបន្តចែករំលែករូបភាពផ្អែមល្ហែមជាមួយភរិយា គឹម លីហ្សា ធ្វើព្រងើយដែលធ្វើឱ្យមានការលើកឡើងថា គឹម លីហ្សា ប្រកាសចែកផ្លូវប្តីគ្រាន់តែជាការសម្តែងប៉ុណ្ណោះព្រោះនាងក៏ជាអ្នកលក់អនឡាញម្នាក់ដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្រោយជីវិតគូវិលមកស្អិតរមួតមិនទាន់បានប៉ុន្មានផងពេលនេះ គឹម លីហ្សា បានប្រកាសថាខ្លួនកំពុងពពោះប្រមាណជាងមួយខែ ។ 

ជាមួយនឹងការបង្ហាញរូបភាពប្រដាប់តេស្តទឹកនោមដែលបញ្ជាក់ថាខ្លួនកំពុងមានផ្ទៃពោះនោះ គឹម លីហ្សា បានរៀបរាប់ថា«សូមជំរាបទៅដល់មិត្តភក្តិបងប្អូនសាច់ញាតិទាំងអស់អោយបានជ្រាបថាចាប់ពីថ្ងៃនេះទៅខ្ញុំមិនអាចកំដរផឹកបានទៀតទេតែកំដរក្លែមបានសូមទានជ្រាបផងចា៎ស្តាយវ័យកំពុងពេញផឹក»។ បន្ថែមពីនេះ គឹម លីហ្សា ក៏បានបញ្ជាក់ថា នាងមានផ្ទៃពោះ៥សប្តាហ៍ហើយ។ជុំវិញការរៀបរាប់របស់ គឺម លីហ្សា ក៏មានការជូនពរនិងត្រេកអរជាច្រើនពីសំណាក់អ្នកគាំទ្រដែលមានអ្នកខ្លះក៏បានជូនពរឱ្យកូនទីបីរបស់នាងជាកូនស្រី ។ ព្រោះកន្លងមក គឹម លីហ្សា មានកូនប្រុសពីរនាក់ទៅហើយ ។ 

គឹម លីហ្សា គឺជាសិល្បការិនីម្នាក់ដែលមានជីវភាពហាយសូរមិនធម្មតាដែរ ពោលក្រោយពីបានបណ្តើរស្វាមីនិងកូនៗមករស់នៅស្រុកកំណើតវិញ គឹម លីហ្សា ក៏បានចាប់អាជីពលក់អនឡាញដែលសព្វថ្ងៃក៏មានភាពជោគជ័យមិនធម្មតាដោយថ្មីៗនាងនិងស្វាមីបានបង្ហាញភូមិគ្រឹះយ៉ាងស្កឹមស្កៃដែលសាងសង់ជិតរួចរាល់ដែលត្រូវគេប៉ាន់ប្រមាណថាក្បែរលានដុល្លារទៀតផង៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post