header ads

Sponsor

«មិនឱ្យលុយធីបទៅពួកវា»នៅតែជាផ្ទាំងស៊ីបដែលលោកស្រី ទ្រី ដាណា កំពុងទទួលរងការរិះគន់ពីសំណាក់មហាជន ។ថ្មីៗនេះទៀតសោតលោកស្រីក៏កាន់តែមួរម៉ៅក្រោយបានឃើញផលិតកម្មសាស្ត្រាហ្វ្រីមស៊ែរឡើងវិញនៅភាពយន្តជីវិតរបស់ខ្លួនដែលមានចំណងជើងថា«លុយធីប »។ ជាមួយគ្នានោះថៅកែពេជ្ររូបនេះបានបបួលអ្នកសរសេរ និងដឹកនាំរឿងមួយនេះមកស្បថថែមទៀតផង។

 

គួររំឮកថាក្រោយពីល្បីឡើងវិញរឿងលុយធីបពេលនេះផលិតកម្ម សាស្រ្តាហ្វ្រីម ដែលជាផលិតកម្មមួយដែលទទួលបានការគាំទ្រពីសំណាក់មហាជនតាមរយៈការផលិតរឿងខ្លីៗដែលមាននៅក្នុងសង្គមជាក់ស្តែងពិតៗនោះបានបង្ហោះរឿងដែលមានចំណងជើងថា«លុយធីប»សារឡើងវិញដោយភ្ជាប់ខេបសិនខ្លីថា«លុយធីបមានអំណាច»។បើទោះបីភាពយន្តជីវិតរឿង«លុយធីប»នេះជារឿងចាស់ក្តី តែអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលរួមទៅបញ្ចេញមតិជាច្រើនដោយភ្ជាប់ទៅនឹងរឿងលុយធីបរបស់ថៅកែពេជ្រ ដែលទើបផ្ទុះឡើងក្តៅនេះ ។

 

អ្វីដែលកត់សម្គាល់បើទោះរឿងខ្លី«លុយធីប»របស់ផលិតកម្មសាស្ត្រាហ្វីមបានចេញផ្សាយតាំងពីអំឡុងខែឧសភាឆ្នាំ ២០២៣ ក្តី តែក្រោយពីផេករបស់ផលិតកម្មមួយនេះស៊ែររឿងនេះឡើងវិញស្របនឹងខ្លួនកំពុងទទួលរងការរិះគន់ជាមួយរឿងនេះបានធ្វើឱ្យលោកស្រី ទ្រី ដាណា ផ្ទុះកំហឹងនឹងបានបោះសម្តីថា «មួយទៀត សុំអ្នកសរសេរ និងដឹកនាំរឿង លុយធីប មកស្បថផង ព្រោះផលិតរឿង លើសពីការពិត សម្ដែងលើសពេក។

ឃើញរឿងផលិតយូរដែរហើយ តែឥឡូវគេយកមកបង្ហោះស្របពេលជាមួយខ្ញុំ ហើយកាន់តែធ្វើអោយគេយល់ច្រឡំ។ ហើយអ្នកដែលយករឿងនេះមកផុសឡើងវិញ ស្របពេលដែលកំពុងមានបញ្ហា មកទាំងអស់ផងចង់អោយស្បថថា រឿងនេះជារឿងពិតអត់ ធ្លាប់ឃើញនៅណា បានសរសេរ និងដឹកនាំសម្ដែងមកលើសចឹង។ បើគ្មានបញ្ហាអី មិនមែនសុខៗ គេមកស្ដីថា គំរោះគំរើយបែបនេះទេ។ មានហេតុ ទើបមានផល»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post