header ads

Sponsor

នៅតែមានការវែកញែកជុំវិញការប្រើប្រាស់ពាក្យសម្តីមិនសូវសមរម្យរបស់លោកស្រី ទ្រី ដាណា ជុំវិញរឿងលុយធីបកុំឱ្យពួកវា ។ ជាមួយគ្នានោះលោក ផែង វណ្ណៈ ក៏បាននិយាយថា អតិថិជនគឺជាស្ដេចតែបើអតិថិជនសំដីដូចអាចម៍មិនបាច់ធីបក៏បាន តែលោកស្រី ទ្រី ដាណា បានបកស្រាយថាលោកស្រីតែងប្រើពាក្យខ្លាំងៗបែបនេះមិនថាអង្គរក្សនិងកូនចៅនោះទេ ។


ក្រោយពីមានការរិះគន់ជាច្រើនពីសំណាក់មហាជនក៏ដូចជាបុគ្គលល្បីៗនៅក្នុងបណ្តាញសង្គមនោះពេលនេះលោកស្រី ទ្រី ដាណា បានចេញមុខនិយាយពីដំណើរដើមទងនៃរឿងនេះដោយនិយាយថាអ្នកមិនដឹងរឿងបានតែ តែស្ករ ស្ករតាមគេសម្រាប់លោកស្រីទោះមានអ្នកសឺវីស ពីរបីនាក់ តែពេលចេញវិញលោកស្រីហៅឱ្យលុយធីបទាំងអស់ ហើយចាយម្តងរាប់រយរាប់ពាន់ឯណោះ។

លោកស្រីបានរៀបរាប់ថាពេលចូលទៅអង្គុយទទួលទានជាមួយប្តីអត់មានអ្នកសឺវីសសូម្បីតែម្នាក់លោកស្រីក៏សួរហើយគេប្រាប់ថាដោយសារមានភ្ញៀវច្រើន។ដោយខឹងពេកទើបលោកស្រីប្រាប់កូនចៅថាកុំឱ្យលុយធីប ។ប៉ុន្តែយ៉ាងណាលោកស្រី ទ្រី ដាណា ដែលជាបុគ្គលល្បីឈ្មោះនៅក្នុងមុខជំនួញនោះបែរជាបោះពាក្យសម្តីថា«កុំឱ្យលុយធីបពួកវា»ដែលស្តាប់ហើយពិតជាធ្វើឱ្យអ្នកដែលបានឃើញវីដេអូនេះទើសចិត្តជាខ្លាំង ។ 


ជាមួយគ្នានោះសូម្បីតែលោក ផែង វណ្ណៈ ក៏បានបញ្ចេញយោបល់ថា« អតិថិជនគឺជាស្ដេចតែបើអតិថិជនសំដីដូចអាចម៍មិនបាច់ធីបក៏បានដែរ»។ ជាចុងក្រោយលោកស្រី ទ្រី ដាណា បានបកស្រាយថាលោកស្រីជាមនុស្សចូលចិត្តប្រើពាក្យសម្តីខ្លាំងៗដែលសូម្បីជាមួយបុគ្កលិក និងអង្គរក្សក៏លោកស្រីប្រើពាក្យនេះដែរលោកស្រីមិនលាក់ប្រវត្តិនោះទេ ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post