header ads

Sponsor

មិនដឹងថាជាការពិតឬបែបណាទេដោយនៅក្នុងថ្ងៃទី០២នេះ ចែគេន ដែលជាអ្នកលក់អនឡាញនិងម្ចាស់ហាងកាត់សក់ល្បីឈ្មោះបានបង្ហាញរូបភាពផ្អែមល្ហែមជាមួយបុរសម្នាក់ដោយបានរៀបរាប់សារយ៉ាងស៊ីជម្រៅ ។ ជាមួយនឹងការជូនពរពីសំណាក់អ្នកគាំទ្រក៏មានការលើកឡើងថាបុរសម្នាក់នេះមានមុខមាត់ស្រដៀងទៅនឹងស្វាមីរបស់ ចែគេន ដែលបានទទួលមរណភាពកន្លងមក ។

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានជ្រាបហើយថាកាលពីពាក់កណ្តាលឆ្នាំ ២០២៣កន្លងទៅ ស្វាមី ចែគេន បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិតដែលធ្វើឱ្យ ចែគេន សោកសៅជាខ្លាំង ។ រហូតមកដលសព្វថ្ងៃ ចែគេន ក៏នៅតែបន្តកាន់ទុក្ខដោយមិនចូលរួមនៅក្នុងពិធីមង្គលការថែមទៀត។

ប៉ុន្តែនៅមុននេះបន្តិច ចែគេន បានបង្ហោះរូបភាពយ៉ាងស្អិតរមួតជាមួយបុរសម្នាក់ដោយភ្ជាប់សារដែលមានអត្ថន័យថា«ពួកយើងស្គាល់គ្នារយះពេលខ្លីបំផុត ខ្ញុំក៏មិនដឹងថាថ្ងៃក្រោយទៅជាយ៉ាងណាទេ ខ្ញុំគ្រាន់តែដឹងថាបងមិនចង់បាត់បង់ខ្ញុំ ខ្ញុំក៏មិនលែងដៃបងដែរក្តីសុខមួយថ្ងៃក៏ខ្ញុំមិនខ្វល់ដែរអោយតែចេញពីបេះដូងព្រោះយើងម្នាក់ៗមិនដឹងថាថ្ងៃស្អែកមានរឿងអីកើតលើយើងទេដូច្នេះហើយត្រូវធ្វើអ្វីដែរយើងចង់ធ្វើ2024ហើយស្រលាញ់បា នស្រលាញ់ផ្តាច់ចោលផឹងបានគឺផ្តាច់ចោលបើមនុស្សនឹងមិនល្អមិនថាមិត្តភាពក្លែងក្លាយ រឺស្នេ ហាក្លែងក្លាយ »។

ជុំវិញការបញ្ជាក់របស់ ចែគេន ជាបងស្រីរបស់អតីតតារាចម្រៀង យ៉ុង ចាន់កណ្ណិកា ក៏ទទួលបានការចូលរួមខមិនជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនដោយម្នាក់ៗបានជូនពរឱ្យ ចែគេន និងបុរសម្នាក់នោះបានស្រឡាញ់គ្នារហូតដល់ចាស់ ហើយខ្លះទៀត ខមិនថា កុំខ្វល់សម្តីអ្នកដទៃធ្វើតាមក្តីសុខនិងបេះដូងរបស់ខ្លួនចែ ។ ខ្លះទៀតក៏បានលើកឡើងថាមុខស្រដៀងស្វាមីមុន ។ ក្រៅពីការអរគុណដល់អ្នកខមិនដែលបានលើកទឹកចិត្ត ចែគេន បានតបថា ជានិស្ស័យ។ ទោះបីជាយ៉ាងនេះក្តីគេមិនទាន់សន្និដ្ឋានថាតើបុរសម្នាក់នេះជាដៃគូស្នេហាថ្មីរបស់ ចែគេន ឬគ្រាន់តែជាមិត្តភក្តិធម្មតាៗទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post