ក្រោយពីអតីតអ្នកសម្តែង និងជាអ្នកលក់អនឡាញ អេន យ៉ាដាវ បានតាំងខ្លួនជាអ្នកស្នងព្រះនាងឥន្ទ្រទេវី ដោយមានទាំងការបញ្ចេញក្បាច់រាំនិងរូបភាពមួយចំនួនដែលខ្លួនអះអាងថាជារូបភាពមានសំឡេង ។ ហាក់ទើសចិត្តនិងទង្វើនេះតារាសម្តែង ចន ច័ន្ទលក្ខិណា បានបោះសម្តីយ៉ាងចាក់ដោតថា ប្រយ័ត្នបានស្នងក្នុងបន្ទប់រួម។ តែ អេន យ៉ាដាវ ថាខ្លួនមិនប្រកាន់ទេ ពេលវេលានឹងបកស្រាយច្បាស់។
ក្នុងនាមជាប្រធានសមាគមសិល្បៈនិងធ្លាប់ជាគ្រងសម្លៀកបំពាក់និងសម្តែងជាតួអង្គព្រះនាងឥន្ទ្រទេវី តារាសម្តែង ចន ច័ន្ទលក្ខិណា បានរៀបរាប់ថា «ផ្ញើរជូនអ្នកកំពុងតាំងខ្លួនជាអ្នកស្នងរូបព្រះនាង ឥន្ទ្រទេវី ពេលដែលសម្លៀកបំពាក់នេះមកស្ថិតលើខ្លួនខ្ញុំភ្លាមគឺខ្ញុំសែនគោរពប្រណិបត្តិរៀបឥរិយាបទរៀបឬករៀបពារអោយនឹងធឹងសមជាម្ចាស់ក្សត្រីប្រចាំព្រះមហានគរ ពេលខ្ញុំសម្តែងជាតួអង្គតំណាងព្រះនាងម្តងៗខ្ញុំតែងរៀបបាយសីថ្វាយព្រះអង្គដើម្បីសុំសេចក្តីសុខ តែខ្ញុំមិនដែលហ៊ានបួងសួងសុំព្រះបារមីព្រះនាងមកសណ្ឋិតឬឃុំគ្រងនាងខ្ញុំដើម្បីសម្តែងអោយសក្ក័សមជាព្រះនាងពិតៗនោះទេព្រោះខ្ញុំគិតថាខ្លួនខ្ញុំមិនបរិសុទ្ធស្អាតស្អំ100%ដែលអាចអោយព្រះនាងសណ្ឋិតបានទេ ព្រោះខ្ញុំគិតថាខ្ញុំនៅមាន ទោសៈ មោហៈ លោភៈក្នុងខ្លួន ដូច្នេះត្រឹមតែស្លៀកសម្លៀកបំពាក់ហើយសម្តែងជាតួអង្គតំណាងព្រះនាងគឺពិតជាអស្ចារ្យលើសលប់ពេកហើយសម្រាប់ខ្ញុំខ្ញុំជឿជាក់ថាព្រះនាងមិនចូលសណ្ឋិតក្នុងរូបអ្នកស្នងណាទេ។
ដូច្នេះសូមកុំតាំងខ្លួនជាព្រះនាងអោយសោះខ្ញុំឃើញទង្វើនិងសកម្មភាពរបស់អ្នកស្នងខ្លះគឺមានកាយវិការរាំមិនសមរម្យទាល់តែសោះតាមការបង្ហាត់បង្រៀនពីសាស្ត្រាចារ្យនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានប្រាប់ខ្ញុំថាឥរិយាបទព្រះនាងកុំថាឡើយកាយវិការមុឺងមាត់ហ្មត់ចត់នឹងនរស្ងប់អារម្មណ៌សូម្បីតែកែវភ្នែកព្រះនាងក៏មិនងាកមើលឆ្វេងស្តាំទេតែមួយរយះនេះខ្ញុំឃើញអ្នកកំពុងស្នងរូបព្រះនាងប្រៀបដូចកាយវិការស្រីរបាំបែបទាក់ទាញកាមារម្មណ៌បែបស្រើបស្រាល កុំដើម្បីផលប្រយោជន៌របស់ខ្លួនយកព្រះនាងមកលេងសើច ប្រយ័ត្នបានស្នងក្នុងបន្ទប់រួម»។
ការលើកឡើងរបស់តារាសម្តែង ចន ច័ន្ទលក្ខិណា បានធ្វើឱ្យមហាជននៅក្នុងបណ្តាញសង្កមមានការពេញចិត្តហើយរំពឹងថាក្រសួងដែលពាក់ព័ន្ធនឹងចាត់វិធានការឆាប់ៗនៅក្នុងរឿងនេះ ជៀសវាងការបំពុលសង្គមកាន់តែរាលដាលខ្លាំង ។
អ្វីដែលកត់សម្គាល់ដ្បិតមានការរិះគន់ជាច្រើនក្តី តែអតីតអ្នកសម្តែង និងជាអ្នកលក់អនឡាញ អេន យ៉ាដាវ ដែលកំពុងតាំងខ្លួនជាអ្នកស្នងរូបព្រះនាង ឥន្ទ្រទេវី ហាក់មិនបានខ្វល់ខ្វាយអ្វីឡើយ ដោយបានលើកឡើងថាមិនតបមិនត ពេលវេលាបកស្រាយអោយច្បាស់ មិនប្រកាន់ ព្រោះការមិនយល់មិនដឹង មិនច្បាស់ មិនគោរពដូនតាខ្លួន ព្រោះ កុសលមិនទាន់ពេញ កុំលេងសើចច្រើនពេក នាងខ្ញុំអត់ទំនេរលេងទេ មិនជឿដូនតា ទៅជឿពួក អ……ម ន ស»៕