header ads

Sponsor

មិនដែលបណ្តើរបុរសណាម្នាក់ស្និទ្ធស្នាលជាសាធារណៈ តែស្ងាត់ៗតារាចម្រៀង សុវត្ថិឌី ធារីកា ត្រៀមចូលរោងជ័យនៅក្នុងដើមឆ្នាំ ២០២៤នេះដែលធ្វើឱ្យមិត្តភក្តិទាំងក្នុងនិងក្រៅសិល្បៈមានការភ្ញាក់ផ្អើលនិងចូលរួមជូនពរគ្រប់គ្នា ។ ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនចង់ដឹងថាអនាគតស្វាមីនាងតូចរូបនេះជាបុរសនៅក្នុងសិល្បៈឬក្រៅសិល្បៈ ។

បើកទំព័រឆ្នាំ ២០២៤ភ្លាមតារាចម្រៀងពីរគូបានរៀបគម្រោងចូលរោងជ័យជាបន្តបន្ទាប់ដែលគូដំបូងគឺតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាស កែវ សុបញ្ញា ។ សម្រាប់គូទីពីរគឺតារាចម្រៀង សុវត្ថិឌី ធារិកា ដែលតាមគម្រោងកញ្ញានឹងរៀបការទៅតាមប្រពៃណីខ្មែរនៅក្នុងថ្ងៃទី ២៦ខាងមុខនេះ។ ពេលនេះដែរតារាចម្រៀងវ័យក្មេងរូបនេះកំពុងមមាញឹកនៅក្នុងការអញ្ជើញភ្ញៀវចូលរួមនៅក្នុងពិធីរបស់ខ្លួន ។

នេះបើតាមការលើកឡើងរបស់ម្ចាស់បទ«ទូរស័ព្ទប្រាប់ផង»លោក សាន ផានិត បានបង្ហោះសារដោយភ្ជាប់ជាមួយរូបភាពរបស់ សុវត្ថិឌី ធារីកា ថា «Congratulations ឆ្នាំថ្មីក្មួយលែងឯការហើយ ក្មួយខលមកអញ្ទើញធៀបការម៉ិញ ការច្ងៃទី 26 Th ខែ០១«។ការទម្លាយថ្ងៃពិសេសរបស់តារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការត្រេកអរនិងជូនពរដល់កញ្ញាគ្រប់គ្នា ។ ខ្លះទៀតសរសើរថា«Private តែស្ងាត់ៗចូលរោងការបែបនេះបានឡូយ»។

គួរបញ្ជាក់ថាក្រោយពីឪពុកម្តាយបានទទួលមរណភាពនៅក្នុងឧបទ្ធវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីពាក់កណ្តាលឆ្នាំ ២០២២កន្លងទៅបានធ្វើឱ្យតារាចម្រៀង សុវត្ថិឌី ធារីកា ត្រូវទទួលបន្ទុករ៉ាប់រងនៅក្នុងគ្រួសារដែលមានប្អូនប្រុសនិងលោកយាយទាំងវ័យក្មង។ ប៉ុន្តែឆាប់ៗខាងមុខនេះកញ្ញាក៏មានមិត្ត១០០ឆ្នាំដើរលើផ្លូវរួមគ្នាលែងឯកាទៀតហើយ ។ មិនទាន់មានការបង្ហើបថាតើកូនកំលោះរបស់តារាចម្រៀងរូបនេះជាអ្នកណាស្នាក់នៅក្នុងប្រទេសឬក្រៅប្រទេ សឡើយ។ មួយរយៈចុងក្រោយនេះ សុវត្ថិឌី ធារីកា ត្រូវប៉ាន់ក្នុងការចេញទៅសម្តែងនៅបរទេសជាបន្តបន្ទាប់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post