header ads

Sponsor

បើទោះបីកន្លងមកអ្នកនាង ស្រីអូន បានសុំឱ្យជំនិតរបស់ខ្លួន ស្រីមូល មិនទម្លាយភស្តុតាងមួយចំនួនរបស់ស្វាមីខ្លួនកាលនៅមានជីវិតក្តី តែកាលពីថ្ងៃទី ១១ ម្សិលមិញនេះអ្នកនាងបែរជាឡាយវីដេអូបកស្រាយរឿងរ៉ាវទាំងនេះដោយខ្លួនឯងទៅវិញដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គ មមានការចាប់អារម្មណ៍ជាខ្លាំង ។

កន្លងមកក្រៅពីមានឈ្មោះជារាជនីចិត្តធម៌ ស្រីអូន ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបានសរសើរពីភាពកក់ក្តៅនៅក្នុងគ្រួសារដែលគេតែងតែឃើញតាមរយៈរូបភាពនៅក្នុងបណ្តាញសង្គមជាមួយស្វាមីនិងកូនស្រី ។ ប៉ុន្តែនៅក្នុងការឡាយវីដេអូកាលពីថ្ងៃទី ១១ យប់មិញនេះ ស្រីអូន បាននិយាយថា«ជីវិតខ្ញុំគ្មានសុភមង្គលទេខ្ញុំកុហកគ្រប់យ៉ាងដើម្បីពាក្យមុខមាត់ក្នុងគ្រួ សារកុហកបងប្អូនក្នុងសង្គមជីវិតខ្ញុំសម្តែងទេ»។

មិនតែប៉ុណ្ណោះ ស្រីអូន ក៏បានសរសើរដល់អ្នកលក់អនឡាញមួយចំនួនដែលហ៊ាននិយាយរឿងគ្រួសារជាសាធារណៈព្រោះជារឿងល្អគ្រាន់តែត្រូវគេខមិនជេរ តែជីវិតមិនធ្លាក់នរកដូចខ្លួនសព្វថ្ងៃដែលដែលត្រូវគេជេរគេជាន់ពាក់កណ្តាលប្រទេសទៅហើយ ។ អ្នកនាងបាននិយាយថាក្រោយរង់ចាំបីខែពេលនេះសុំនិយាយពីអារម្មណ៍របស់ខ្លួនឯងម្តងព្រោះកន្លងមកមានតែខាងគ្រួសារស្វាមីជាអ្នកនិយាយច្រើន។ ស្រីអូន ថាខ្លួនមិនចង់និយាយទេ តែកន្លងមកគ្រួសារខាងប្តីមិនទុកផ្លូវឱ្យខ្លួនដើរហើយរឿងគ្រប់យ៉ាងមានហេតុនិងមានផល ។

ស្រីអូន បាននិយាយថាគ្មាននរណាចង់លែងប្តីទេ តែរឿងហេតុមានច្រើនណាស់ហើយកន្លងមកក៏មិនទាន់បានលែងលះដាច់ស្រេចដែរគ្រាន់តែផ្តិតមេដៃគំរាមឱ្យប្តីឈប់ផឹកឈប់មានស្រីនិងមកជួយរកស៊ីប្រពន្ធ ។ ស្រីអូន បានបន្ថែមថាកន្លងមកខ្លួនជាអ្នករកលុយហើយប្តីជាអ្នកកាន់លុយ តែចុងក្រោយនាងគ្មានចំណុចល្អបន្តិចសោះហើយត្រូវគេជាន់យ៉ាងសាហាវ។ «ផ្ទះលំហែតម្លៃ ២០ម៉ឺនដុល្លារដីនៅព្រៃវែងរាប់លាន និងឡាន ៥៧០បើកយកទៅបាត់ខ្ញុំជាប្រពន្ធមានបានសួរនាំអត់?ម្តាយក្មេកពាក់ឈុតពេជ្រម៉ាតួខ្លួនមានដឹងអត់»? នេះជាការលើកឡើងរបស់ ស្រីអូន ។ជាចុងក្រោយអ្នកនាង​ ស្រីអូន ក៏បានប្រកាសឱ្យគ្រួសារខាងស្វាមី ឈាង រ័ត្ន រួមទាំងលោក មាស ឬទ្ធី ថាតើមាននរណាចង់ទទួលយកមរតកបំណុលទេ បើមានចេញមុខមកអ្នកនាងនឹងប្រគល់ឱ្យភ្លាមរួមទាំងបុរី បុស្បា ផងដែរ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post