header ads

Sponsor

បើទោះបីលោកស្រី ទ្រី ដាណា បានប្រកាសក្តែងថានឹងប្តឹងចំពោះការបង្ហោះសារនាពេលកន្លងមកចំពោះម្ចាស់ផ្ទះលំហែនៅស្រុកវាលវែងខេត្តពោធិសាត់ក្តី តែមិនបានធ្វើឱ្យម្ចាស់ផ្ទះលំ ហែរូបនេះបារម្ភអ្វីឡើយ។ ថ្មីៗនេះលោកបានបង្ហោះសារចាក់ដោតសរសើរទឹកចិត្តថៅកែពេជ្រ រូបនេះថាល្អអី​ ល្អម្លេស ខុសពីចិត្តមនុស្សភាគច្រើននៅស្រុកខ្មែរ ។ 


គួរឱ្យដឹងថាពីរថ្ងៃមុននេះថយន្តទំនើបម៉ាក Cadillac Escaladeរបស់លោកស្រី ទ្រី ដាណា ត្រូវបានរថយន្តសាំយ៉ុងបើករេចង្កូតមកប៉ះពេលកំពុងចតនៅចិញ្ចើមផ្លូវ ដោយបុរសអ្នកបើករថយន្តនោះនិយាយថា ងោកមួយភាំង។ អ្វីដែលកត់សម្គាល់មិនត្រឹមតែមិនបានទាមទារសំណងទេលោកស្រី ទ្រី ដាណា បានណែនាំនឹងបានផ្តល់ប្រាក់ ១០០ដុល្លារ ដើម្បីកុំឱ្យអ្នកបើករថយន្តរូបនោះមានការភិតភ័យ។ទង្វើរបស់លោកស្រី ទ្រី ដាណា ក៏មានអ្នកការសរសើរនិងមានការខមិនបែបលេងសើចថាចង់ទៅបើកកៀរដែរដើម្បីបានប្រាក់ដូចបុរសរូបនេះពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន តែខ្លះទៀតគិតថាជាការសម្តែងទៅវិញ។ 


ឃើញហេតុការណ៍របស់លោកស្រី ទ្រី ដាណា ម្ចាស់គណនីយTherakun Thai ដែលធ្លាប់ប្រកាសមិនទទួលលោកស្រី ទ្រី ដាណា ជាភ្ញៀវនៅក្នុងផ្ទះលំហែរបស់លោកកាលពីមួយរយៈមុន នឹងត្រូវបានថៅកែពេជ្ររូបនេះប្រកាសប្តីងនោះក៏បានបញ្ចេញយោបល់នៅក្នុងរឿងនេះថា «ចិត្តគាត់ពិតជាខុសពីចិត្តមនុស្សភាគច្រើននៅស្រុកខ្មែរមែន​ៗ ល្អអី​ ល្អម្លេស! ! គេមកបុកហើយមានតែចិត្តអាណិត​ ចិត្តស្រឡាញ់​អោយ100$បន្ថែមពីលើទៀត​ សូមប្អូនទទួលការអោនគោរពពីខ្ញុំបាទ(Kun)ពីចំងាយផងចុះ។ សូមបងប្អូន! ! កុំសាកបារមី​ កុំជេរស្ដី​ កុំទៅបុកអី​ ទោះបីប្អូនស្រីអោយលុយ100$ក៏ដោយ​ កុំទៅបុកនឹងអាលបានការអាណិត​ ការស្រឡាញ់ក្រែងលោបានលើសពីអ្នកមុនដល់ទៅ1000$អី​នោះ លើកក្រោយអាចជ្រុលចង្កូតដល់អាយុជីវិត​ តើអោយប្អូនទាំង2ងើបមកសំដែងទួញសោកអាណិតបងប្អូនដល់ណាទៀត? 


ល្មមដល់ពេលអោយប្អូនស្រីបានសំរាកផង​ ប្អូនស្រីហត់នឿយនឹងដើរចែករង្វាន់អោយបងប្អូន​ណាស់​ សូមបងប្អូនគិតហើយគិតទៀត គិតទៀត​ គិតម្ដងទៀត​ ស្រុកយើងប្រទេសយើនិងបងប្អូនផ្ទាល់នឹងអាចរីកចំរើនបានទាំងអស់គ្នាហ្នឹង ដោយប្រឹងនិងដោយការគិត​ គិត​ គិត​ គិត​ គិត​ យើងអាចជាអ្នកក្រតែមិនត្រូវមានគំនិតក្រ​ មិនចាំបាច់ផ្ដេកផ្ដួលលើអំណោយឬរង្វាន់​ ធ្វើដូច្នេះបាន​ អ្នកដើរអោយរង្វាន់មិនសូវខាតចំណាយលុយនិងពេលវេលារកបន្ដែមយកមកអោយបងប្អូនទៀត​ឡើយ​ យើងកុំធ្វើខ្លួនជាអ្នករំខាន​ពួកគាត់ យើងហ្នឹងមានបាន​ ដោយដៃជើងនិងប្រាជ្ញាស្មារតី​ មិនលាដៃសុំលុយអោយគេថតរូបបង្ហោះគួរអោយខ្លោចចិត្តទៀតទេ។ Thankss​ពីខ្ញុំ​ យើងហ្នឹងរីកធូរធារថ្លៃថ្នូរទាំងអស់»។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post