header ads

Sponsor

ក្រោយសំងំមួយរយៈចុងក្រោយនេះអ្នកនាង​ ស្រីអូន ចាប់ផ្តើមលេងធម៌ក្តៅទៅសាច់ថ្លៃរបស់ខ្លួនវិញម្តង ។ ក្រៅពីបកអាក្រាតរឿងមួយចំនួនរបស់ស្វាមីកាលនៅមានជីវិតអ្នកនាងក៏បានប្រកាសទាមទារនូវទ្រព្យសម្បត្តិមួយចំនួនរបស់ស្វាមីមកវិញដើម្បីលក់សងបំណុល ។ អ្វីដែលកត់សម្គាល់ខណៈអ្នកនាង ស្រីអូន ចាប់ផ្តើមលេងធម៌ក្តៅនោះគេសង្កេតឃើញខាងសាច់ថ្លៃហាក់រក្សាភាពស្ងប់ស្ងាត់មិនមានបង្ហោះសារឌឺដងឬលែបខាយនោះឡើយ។

បើគិតមកដល់ពេលនេះស្វាមី ស្រីអូន បានចាកចេញប្រមាណជាងបីខែហើយដែលក្រុមគ្រួសាររបស់លោកក៏បានរៀបចំពិធីបុណ្យខួបគម្រប់១០០ថ្ងៃបែបស្ងប់ស្ងាត់រួចរាល់ហើយ ។ងាកមកមើល ស្រីអូន ដូចការសន្យាដែលអះអាងថានឹងដើរជាតួកាចនោះចាប់ផ្តើមលេងធម៌ក្តៅតបទៅខាងសាច់ថ្លៃវិញជាបន្តបន្ទាប់នៅតាមបណ្តាញសង្គម ។

យ៉ាងណាមិញកាលពីថ្ងៃទី ១៧ ម្សិលមិញ ស្រីអូន ក៏បានទាមទាររថយន្តឡិចស៊ីស ៥៧០របស់ស្វាមីមកវិញដោយទុកឱកាសត្រឹមតែបីថ្ងៃគឺចាប់ពីថ្ងៃដែលនាងប្រកាសនេះរថយន្តត្រូវយកមកទុកនៅក្រុមហ៊ុនរបស់ខ្លួនវិញ។ មិនតែប៉ុណ្ណោះ ស្រីអូន ក៏បានប្រាប់ថានឹងធ្វើដំណើរទៅខេត្តព្រៃវែងទៅមើលដីនិងផ្ទះលំហែនៅទីនោះហើយបើគេមិនឱ្យចូលតើនឹងមានអ្វីកើតឡើងព្រោះដី និងផ្ទះនេះជាទ្រព្យរួមរបស់អ្នកនាងនិងស្វាមី ។

ក្រៅពីប្រកាសឈ្មោះចំៗរបស់សាច់ញាតិខាងក្រុមគ្រួសារស្វាមីនៅតាមបណ្តាញសង្គម ស្រីអូន ក៏បានសំណូមពរឱ្យលោក មាស ឬទ្ធី ជួយរកយុត្តិធម៌ដល់រូបអ្នកនាងផងដែរ ។ ប៉ុន្តែបើគេក្រឡេកមកមើលគ្រួសារខាងសាច់ថ្លៃហាក់រក្សាភាពស្ងប់ស្ងាត់មិនមានការឆ្លើយឆ្លងនៅលើបណ្តាញសង្គមចំពោះការលើកឡើងរបស់ ស្រីអូន នោះទេ ។ជាចុងក្រោយ ស្រីអូន ក៏ស្នើសុំមិនឱ្យគ្រួសារសាច់ថ្លៃបង្ហោះរូបភាពកូនស្រី តូច របស់អ្នកនាងទៀត ព្រោះបើអាណិតក្មួយមិនគួរជាន់ម្តាយមិនទុកផ្លូវឱ្យរកស៊ីនោះឡើយ ។ ជាមួយនឹងការផ្តល់កម្លាំងចិត្តនិងសរសើរពីភាពរឹងមាំពីសំណាក់អ្នកគាំទ្រក៏មានការរំពឹងថារឿងរ៉ាវវិវាទគ្រួសារទាំងពីរនេះនឹងមានច្រកចេញដោះស្រាយដោយសន្តិវិធីនៅក្នុងពេលឆាប់ៗនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post