header ads

Sponsor

មុននេះបន្តិចតារាចម្រៀងលោក សាន ផានិត បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនមួយដែលស្តាប់ហើយពិតជាមានន័យស៊ីជម្រៅស័ក្តិសមជាតារាចម្រៀងរៀមច្បង ។ ប៉ុន្តែយ៉ាងណាម្ចាស់បទ  «ជាប់រវល់»រូបនេះអះអាងថាអ្វីដែលលោកនិយាយមិនបានតោងល្បីទេបើតោងមែនសុខចិត្តចងកព្រោះលោកគ្មានប្រវត្តិតោងគេល្បីឡើយ។

តារាចម្រៀងដែលធ្លាប់មានឈ្មោះបោះសំឡេង សាន ផានិត បានបញ្ចេញយោបល់របស់ខ្លួនយ៉ាងវែងអន្លាយនៅក្នុងថ្ងៃទី ១៨មុននេះបន្តិចថា«MTV Awards អន្តរជាតិមិនដែលសោះគេអោយពានស្តេចចម្រៀងពហុទម្រង់ គេមិនអោយទេ បានពានតែ១ទម្រង់នឹងផែនដីនេះអ្នកមានសំណាងបំផុតហើយ សូម្បីតែក្នុងផលិតកម្មក៏គេចែករដូវកាលRotateគ្នាចេញបទចែកគ្នារស់. ស្រុកខ្មែរទីផ្សារតូចសេរីតែក៍គម្បីយើងអ្នកចម្រៀងក្នុងនឹងក៏ត្រូវចេះប្រើគុណធមចែកគ្នារស់ដែរ អស់លោករដូវកាលណាក៏ទៅរួចស្អីក៏ទៅរួចច្បាមយកធ្វើស្តេចម្នាក់ឯងហ្មង ! សំរាប់ខ្ញុំនិយាយត្រង់លួចសើចរហូត ទីផ្សារតូចនឹងដែលយើងចែកគេរស់ អស់លោកលោភគ្មានការអប់រុំខ្ពស់អស់លោកថាចង់អោយប្លែកបំរើមហាជន ទប់កំណើតដែលហ្វេនតំបូងគេសេវទុកអោយជាប់គង់វង្យទៅអស់លោកជាស្តេចលើខ្លួនឯងនិងលើមហាជនក្នុងសិល្បះហើយ។

ភាពជ្រាំដែរជាសត្រូវរបស់ទស្សនិជនមែនតែមិនមែនយកភាពប្លែកទៅវ៉ាគេឯងក្នុងក្រុមនិងពិភពតន្រ្តីទាំងមូលគ្រប់ទម្រង់ស្អីក៏ទៅរួចនោះទេ ភាពប្លែកនៅក្នុងទម្រង់របស់យើងច្នៃវាប្រឌិតវារហូតទៅព្រោះអស់លោកជាអ្នកសិល្បះខ្វះអី្វទេពកោសលប្លែកៗក្នុងទម្រង់នុង ផលិតកម្មស្រុកយើង អ្នកច្រៀងមួយទម្រង់បទពីដើមប្រពៃណីនៅក្នុងផលិតកម្មមិនបានយូ ។ ល ។ ពួកគាត់សល់តែវិប្បដិសារីរហួតមកខ្លះក៏ដាច់បាយតូចចិត្តឈឺស្លាប់ក៏មានបញ្ជាក់អត់តោងទេណា តោងអស់លោកឯងសុខចិត្តរត់ទៅចងក តែសំខាន់បងគ្មានប្រវត្តិតោងគេតោងឯងផង មានតែជួយគេ ម្យាងដេកស៊ីតែអា២នឹងក៏នៅតែឈនៅកន្លែងអស់១ជីវិតផងដែរ ហេ! តោងម៉ិច! ជាក់ស្តែងសព្វថ្ងៃ២បទនឹងរវល់Eventហូតគ្មានពេលទំនេរផង … ពួកឯងនេះនិយាយត្រង់ចាំ១លានឆ្នាំទៀតចាំជាឪកាសដែលបងចង់តោងនិងបងអោយជួបមុខ»។

ការលើកឡើងរបស់តារាចម្រៀង សាន ផានិត ក្រោយពីមានសង្រ្គាមពាក្យសម្តីរវាងតារារ៉េប ខ្មែរមួយជីវិត ទៅតារាចម្រៀង ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ខណៈម្ចាស់បទ«Call me papa »បានបញ្ជាក់ថារយៈពេល២០ឆ្នាំនេះលោកច្រៀងគ្រប់ទម្រង់...៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post